CamNews

កីឡាអន្តរជាតិ 

វីដេអូខ្លីមួយត្រូវគេថតបាន ខណៈពេល លោក Jose Mourinho ធ្វើសញ្ញាប្រាប់ទៅកីឡាកររបស់ខ្លួនកំពុងមានរឿង

ព័ត៌មានកីឡា៖ ដំណើរប្រកួតរបស់ Chelsea ទៅកាន់ទីក្រុង  Derby ដោយប៉ះជាមួយក្រុម​ម្ចាស់ផ្ទះ​​ ​Derby County FC កាលពីម្សិលមិញ ហើយសម្រេចលទ្ធផលជោគជ័យ នូវពិន្ទុ ៣ ទល់នឹង ១ ដោយស្របពេលការប្រកួតនេាះ ក្រុម​ទាំង ២ បានប៉ះទង្គិចគ្នា រវាងកីឡាករ Jake Buxton នឹង Loic Remy នៅនាទីទី ៧៨។ 

ព្រឹត្ដិការណ៍ប្រកួតរវាងក្រុមទាំង ២ ទំនងមានការប៉ះទង្គិចគ្នាមិនអន់ឡើយ ក្រោយពីមានការមើលឃើញ ពីមជ្ឈដ្ឋានជុំវិញដោយ លោក Jose Mourinho ប្រើសកម្មភាពកាយវិការទៅកាន់កីឡាករបស់ គាត់​ ក្នុងគោលបំណងឲ្យដាក់សម្ពាធលើកអាជ្ញាកណ្ដាលជាខ្លាំង ដើម្បីបញ្ឈប់ការប្រកួតកីឡាករ​ក្រុមដៃ​គូររបស់ខ្លួន ។ 

ហេតុការណ៍បានកើតឡើងក្រោយពី Chelsea បានស៊ីលើដៃគូររបស់ខ្លួន ២ ទល់នឹង ១ នៅនាទីទី ៧៨​រវាងកីឡាករ Jake Buxton នឹង Loic Remy បានបង្កជម្លោះប៉ះទង្គិចគ្នា ហើយថ្នាក់ដឹកនាំ Chelsea មើល​ទៅ​ឃើញថា​ កីឡាករខាងក្រុមម្ចាស់ផ្ទះ បានប្រព្រឹត្ដខុសលើ កីឡកររបស់ខ្លួន ហើយក៏ធ្វើកាយ​វិការ​ បង្ហាញប្រាប់កីឡាករទាំងអស់ ឲ្យដាក់គំនាបលើអាជ្ញាកណ្ដាល ដើម្បីពិន័យកាតក្រហម បញ្ឈប់​ការប្រកួត កីឡករ ខាង​ម្ចាស់ផ្ទះ។ 

យោងតាមការបកស្រាយរបស់គេហទំព័របានបន្ដទៀតថា វីដេអូខ្លីរបស់ ថ្នាក់ដឹកនាំ​ Chelsea ទំនង​ម្ចាស់ខ្លួនមិនបានដឹងថា មានគេលួចថតបានឡើយ ក្រោយពីសកម្មភាពមួយនេះ បានកើតឡើង ហើយ​ក៏មាន ការស្ដែងឡើងនូវ វីដេអូខ្លីនេះ ។ 


 


ដោយ៖ អឿ អ៊ុយ
ប្រភព៖ talkingbaws 


Tags: Sport News Chelsea