CamNews

តារា 

ពៅ បញ្ញាពេជ្រ ស្ថានភាពរបួសបានប្រសើរ អាចលេង Facebook កែអផ្សុក

ភ្នំពេញ​៖ អតីត​អ្នកចម្រៀង​សំឡេង​រ៉ៃ​កណ្តឹង ពៅ បញ្ញា​ពេជ្រ ដែល​ ត្រូវ​បាន​ឃាតក​មិន​ស្គាល់​មុខ​
បាញ់​ប្រហារ​ទៅ​លើ​រូបនាង កាល​ពី​ឆ្នាំ​២០០៧ ធ្វើ​ឱ្យ​រង​របួស​យ៉ាងធ្ងន់ធ្ងរ​កន្លង​ទៅនោះ  រហូត​មក​
ដល់​ពេលនេះ នាង​មាន​សង្ឃឹម​ជាសះ​ស្បើយ​ច្រើន ទាំង​កាយ​សម្បទា  និង​សុខភាព  ដែល​ពេល
​នេះ​  នាង​អាច​លេង​អិន​ធឺ​ណិត​បាន​ដែល​អាច​ឆ្លង​ឆ្លើយ​ជាមួយ​មិត្តភក្តិ​ នៅ​តាម​ហ្វេ​ស​ប៊ុ​ក​ទៀត​ផង
ខណៈ​កំពុង​ដេក​សម្រាក​ព្យាបាល​នៅ​ប្រទេស​ថៃ​។​

បើ​ទោះ​បីជា​ពេលនេះ  ស្ថានភាព ពៅ បញ្ញា​ពេជ្រ នៅតែ​ជិះ​លើ​រទេះ​រុញ  មិន​ទាន់​អាច​ដើរ​រួច​នៅ​
ឡើយ ប៉ុន្តែ​អាការ​របួស​របស់​នាង​មាន​សង្ឃឹម​ជា​សះ​ស្បើយ​ច្រើន​ហើយ  ដោយ​អាច​អង្គុយ​លេង
​អ៊ិន​ធឺ​ណេ​ត​បាន  ដែល​អាច​ឆ្លើយ​ឆ្លង​ជាមួយ​មិត្តភក្តិ​ នៅ​តាម​ហ្វេស​ប៊ុ​ក ពិសេស​មិត្តភក្តិ​  ដែល​ជា
​តារា​សិល្បៈ​នៅ​ស្រុក​ខ្មែរ  ​។​  ពៅ បញ្ញា​ពេជ្រ បាន​សរសេរ​លើ​ហ្វេ​ស​ប៊ុ​ក​របស់​នាង​ថា  នាង​មាន​
សុខ​ភាពល្អ​ធម្មតា​ទេ ប៉ុន្តែ​របួស​នាង​អាចធ្វើ​ទុក​ម្តង​ម្កាល​នៅពេល​អាកាសធាតុ​ត្រជាក់​ ។ នៅ​លើ
​ហ្វេ​ស​ប៊ុ​ក   ពៅ បញ្ញា​ពេជ្រ  បាន​ប្រាប់​ថា សព្វ​ថ្ងៃ​នាង​កំពុង​រៀន​ភាសា​ថៃ​ចេះ​បាន​ខ្លះៗ​ហើយ​ ។ ​

កាល​ពី​ពេល​ថ្មីៗ  ​កន្លង​ទៅ​បង​ស្រី  ពៅ បញ្ញា​ពេជ្រ គឺ  ​អ្នកស្រី ពៅ ច័ន្ទ​សុធា​រី ក៏​ធ្លាប់​បាន​ប្រាប់​
បណ្តាញ​ព័ត៌មាន​ក្នុងស្រុក​ថា កាលពីពេល​ថ្មីៗ​នេះ គាត់​បានដឹង​ព័ត៌មាន​ដ៏​គួរ​ឲ្យ​ភ្ញាក់ផ្អើល​មួយ​ពី
​ប្រទេស​ចិន​ថា នៅ​ទីក្រុង​ប៉េកាំង មាន​មន្ទីរពេទ្យ​មួយ អាច​ព្យាបាល​ជំងឺ​ខួរឆ្អឹង​នេះ​បានហើយ​នេះ
ក៏​ជា​ក្តីសង្ឃឹម​មួយ​ដែល​អាច​ឲ្យ  ពៅ បញ្ញា​ពេជ្រ  ជា​សះ​ស្បើយ​បាន  និង​ក្លាយ​ជា​មនុស្ស​ថ្មី​ម្នាក់
ដែល​អាច​រួច​ផុតពី​ស្ថានភាព​ដូច​សព្វ​ថ្ងៃ​នេះ ដែល​នាង​បាន​ត្រឹម​តែ​ជិះ​លើ​រទេះរុញ​ប៉ុណ្ណោះ​។ អ្នក​
ស្រី ច័ន្ទ​សុធា​រី បន្ត​ថា បញ្ហា​ចំពោះ​មុខ​ដែល​ត្រូវ​ដោះ​ស្រាយ​នោះ គឺ​បញ្ហា​ថវិកា ព្រោះ​ថ្នាំ​ដែល​គេ​
អាច​ចាក់​បង្កើត​កោសិកា​ខួរឆ្អឹង​បាន​នោះ វា​មានតម្លៃ​ថ្លៃ​ណាស់ គឺ​មួយ​ម្ជុល​តម្លៃ ៣៥ ០០០​ដុល្លារ
​អាមេរិក​ឯណោះ​។​

អ្នក​ស្រី​បាន​និយាយ​ថា​៖«​ការ​ព្យាបាល​នេះ ត្រូវ​ចំណាយ​ប្រាក់​ច្រើន​ណាស់​នេះ​ជា​បញ្ហាព្រោះ​យើង​
មិន​ដឹង​ត្រូវ​ចាក់​អស់​ប៉ុន្មាន​ នោះ​ទេ​»​។  សូម​ធ្វើការ​អំពាវនាវ​ចំពោះ​ទស្សនិកជន ​ និង​សប្បុរសជន​
ទាំង​ក្នុង  និង​ក្រៅ​ប្រទេស  សូមមេត្តា​ចូលរួម​ជា​វិភាគទាន  ដើម្បី​ជួយ​រំលែក  និង​សម្រាលទុក្ខ​ស
ម្រាប់​ការព្យាបាល​តារាចម្រៀង​អភ័ព្វ​ រូប​នេះ តាម​សទ្ធា និង​តាម​ការ​គួរ​ផង​ចុះ​។​

គួរ​រំលឹក​ថា  អតីត​អ្នកចម្រៀង​កញ្ញា  ពៅ បញ្ញា​ពេជ្រ បន្ទាប់ពី​នាង​បាន​ចូលប្រឡូក​នៅក្នុង​វិស័យ​សិ
ល្បៈ​អ្នក​ចម្រៀង​រយៈ​ពេល​៧​ឆ្នាំ ធ្វើឱ្យ​នាង​មាន​កេរ្តិ៍ឈ្មោះ​ល្បីល្បាញ ហើយ​ទស្សនិកជន​តែង​គាំទ្រ​
ដល់​តារា​ចម្រៀង​ស្រគត់​ស្រគំ ដែល​មាន​សំឡេង​ស្រួយស្រេះ​រូប​នេះ ប៉ុន្តែ​ជា​អកុសល​នាង​ត្រូវ​បាន
​ខ្មាន់​កាំភ្លើង​  មិន​ស្គាល់​អត្ត​សញ្ញាណ​បាញ់​ប្រហារ​ទៅ​លើ​រូបនាង​យ៉ាង​សាហាវ កាលពី​ថ្ងៃទី​ ​២៣ ខែ
កុម្ភៈ ឆ្នាំ​២០០៧ នៅ​វេលា​ម៉ោង​៦ និង​២០​នាទី​ព្រឹក មុខ​សាលា​ឡែ​ត ក្បែរ​របង​ក្រសួង​ឧស្សាហកម្ម​រ៉ែ
និង​ថាមពល បណ្ដាល​ឲ្យ​តារា​ រូប​នេះ​ទទួល​រង​របួស​យ៉ាងធ្ងន់ធ្ងរ​។ ក្រោយ​ទទួល​រង​ការ​បាញ់ប្រហារ
​នេះពៅ បញ្ញាពេជ្រ ត្រូវ​បាន​បញ្ជូនទៅ​ព្យាបាល​នៅ​ប្រទេស​វៀតណាម បន្ទាប់​មក​បាន​បញ្ជូនបន្ត​ទៅ
កាន់​ប្រទេស​ថៃ ហើយ​សំងំ​ព្យាបា​ល​នៅ​ទីនោះ  ដែល​មក​ទល់​នឹង​ពេល​នេះ  នាង​បាន​ក្លាយជា​ជន​ពិ
ការ​ដេក​   នៅ​លើ​គ្រែ​ចំនួន​៥​ឆ្នាំ​ទៅ​ហើយ   ទើប​តែ​ពេលនេះ​ទេ ដែល​សញ្ញា​វិជ្ជមាន  ដែល​នាង​បាន​
ប្រាប់​អាកា​រៈ​របស់​នាង​ នៅ​តាម​បណ្តាញ​សង្គម ដែល​ហៅថា​ហ្វេ​ស​ប៊ុ​ក​នោះ​ថា ស្ថានភាព​របស់​នាង
​បាន​សះ​ស្បើយ​ច្រើន​ហើយ  បើ​ទោះ​ជា​នៅ​មិន​ទាន់​អាច​ដើរ​បាន​ក៏ដោយ  ប៉ុន្តែ​នាង​អាច​អង្គុយ​លេង
​អ៊ិន​ធឺ​ណេ​ត​បាន ដើម្បី​កែ​អផ្សុក​៕

ដោយ ៖ ពិសី
ប្រភព ៖ សារព័ត៌មានក្នុងស្រុក ksmc


Tags: international news strange entertainment star