CamNews

ព័ត៌មានអន្តរជាតិ 

៥៥ នាក់ស្លាប់ដោយ សារការវាយប្រហារ ភាគឦសាននីហ្សេរីយ៉ា

ម៉ៃឌូហ្គឺរី៖ ទីភ្នាក់ងារ ព័ត៌មានចិនស៊ិនហួ បានចេញផ្សាយ នៅថ្ងៃពុធ ទី០៨ ខែឧសភា ឆ្នាំ
២០១៣ នេះដោយ អះអាងតាមសម្តី របស់មន្ត្រីយោធា និង ប៉ូលិសថា យ៉ាងហោច ណាស់
មនុស្ស ៥៥នាក់ត្រូវ បាន គេសម្លាប់ នៅពេលដែលក្រុម នីកាយប៊ូកូហារ៉ាម វាយប្រហារទី
តាំង រក្សាសន្តិសុខស្ថិតនៅរដ្ឋ បរណូ ភាគឦសានប្រទេស នីហ្សេរីយ៉ា។

អ្នកនាំពាក្យនៃកងកម្លាំងប្រតិបតិ្តការរួមហៅកាត់ថា JTF ស្ថិតនៅក្នុងខេត្ត បរណូ គឺ លោក
សាហ្គឺ មូស្សា បាននិយាយថា ពួកខ្មាំកាំភ្លើងបាន វាយប្រហារនៅក្រុង បាម៉ា ដែលស្ថិតនៅ
ចម្ងាយ ១៨៧ គីឡូម៉ែត្រ ពី ទីក្រុង ម៉ៃឌូហ្គឺរី ហើយវាបានកើតឡើងនៅ វេលាម៉ោង ៥ ព្រឹក
ថ្ងៃអង្គារ កន្លងទៅនេះ។

បើតាមការចេញផ្សាយកន្លងមកបានឲ្យដឹងថា តំបន់ឦសានប្រទេសនីហ្សេរីយ៉ា នេះ គឺជាទី
តាំងដ៏ ផុយ ស្រួយ មួយនៃផ្នែកសន្តិសុខ ដែលពួកបង្កអំពើហិង្សាតែងតែចេញ យុទ្ធនាការវាយ
ឆ្មក់ បណ្តាលឲ្យ មនុស្ស ស្លាប់ជាច្រើននាក់កន្លងមកហើយ។ ចំពោះការ វាយប្រហារលើកនេះ
បានកើតឡើងទៅលើរថយន្តក្រុង ដឹកដំណើរ ព្រមទាំងយាន្ត ជំនិះ ធនតូចមួយចំនួនទៀតផង
ដែរ។

ក្រោយការវាយប្រហារនោះ មន្ត្រីសន្តិសុខបានវាយប្រហារទៅវិញ ដោយសម្លាប់ពួក បង្កភេរវកម្ម
១០នាក់ ហើយមន្ត្រីសន្តិសុខ ២នាក់ក៏បានស្លាប់បាត់បង់ជីវិតនៅក្នុងការ បង្ក្រាបនោះដែរ។ សេច
ក្តីរាយការណ៍ បន្ថែម ក៏បានអះអាងទៀតថា ពួកបង្កភេរវកម្ម ខាងលើនេះ បានសម្លាប់មន្ត្រីបម្រើ
ការងារក្នុងគុក ១៤នាក់ ព្រមទាំងបានដោះលែង អ្នកទោស ១០៥ទៀតនៅតំបន់ បូកូ ទៀតផង ៕

Photo by DAP-News

ផ្តល់សិទ្ធិដោយ៖ ដើមអំពិល


Tags: international news social ព័ត៌មានអន្តរជាតិ