CamNews

ព័ត៌មានអន្តរជាតិ 

អាមេរិកគ្រោង លក់យន្តហោះ Global Hawks ឲ្យកូរ៉េខាងត្បូង

វ៉ាស៊ីនតោន៖ ភ្នាក់ងារផ្នែកទំនាក់ទំនងមួយរូប បាននិយាយនៅថ្ងៃចន្ទ ទី២៤ ខែធ្នូថា មន្ទីរ
ប៉ង់តាហ្គោនអាមេរិក បានបញ្ជាក់ផ្លូវការ ទៅសមាជចំពោះគម្រោងលក់ យន្តហោះឈ្លបយក
ការណ៍ ឃ្លោបលហក ចំនួនបួនគ្រឿង ទៅឲ្យប្រទេសកូរ៉េខាងត្បូង។

យោងតាមទីភ្នាក់ងារ ព័ត៌មានកូរ៉េខាងត្បូង យ៉ុនហាប់ បានឲ្យដឹងនៅថ្ងៃអង្គារ ទី២៥ ខែធ្នូ ឆ្នាំ
២០១២ថា កិច្ចចរចានៃការទិញលក់នេះ គឺស្ថិតក្រោមកម្មវិធី លក់ដូរផ្នែកយោធា នៃ កិច្ចការ
បរទេស (FMS) ហើយប្រសិនបើមានការយល់ព្រម តម្លៃលក់នោះគិតជាទឹកប្រាក់ អាចមាន
ច្រើនជាង ១,២ពាន់លានដុល្លារអាមេរិក ស្មើនឹង ១,២៨ពាន់ពាន់លានវ៉ុន។ នេះបើយោងតាម
ភ្នាក់ងារ សហប្រតិបត្តិការផ្នែកការពារសន្តិសុខ (DSCA) ជាមួយនឹងក្រសួងការពារ ជាតិអាមេ
រិកបានលើកឡើង។

បើតាមប្រភពពីផ្នែកការទូតមួយ បានបង្ហាញថា ដោយមានការចេញលិខិត ជាលាយលក្ខ៍អក្សរ
ទៅសមាជ ចំពោះកិច្ចចរចាគម្រោងលក់ដូរនេះដែរ សមាជអាមេរិករំពឹងថា នឹងអនុម័តលើ
គម្រោងនេះ។

គួរបញ្ជាក់ផងដែរថា ទីភ្នាក់ងារបាននិយាយ នៅក្នុងសេចក្តីប្រកាសព័ត៌មានរបស់ខ្លួនថា សាធារណ
រដ្ឋកូរ៉េ ត្រូវការសមត្ថភាពចារកម្ម និងយន្តហោះឈ្លបយកការណ៍ ដើម្បីបន្តភាព ទទួលខុសត្រូវបឋម
របស់ខ្លួន ក្នុងកិច្ចប្រជុំសម្ងាត់របស់បណ្តា មេបញ្ជាការកងកម្លំាងដោយ ដឹកនាំដោយសហរដ្ឋអាមេរិក
នៅឆ្នាំ២០១៥ខាងមុខនេះផងដែរ៕

ផ្តល់សិទ្ធិដោយ៖ ដើមអំពិល


Tags: international news social ព័ត៌មានអន្តរជាតិ