CamNews

កីឡាអន្តរជាតិ 

Liverpool និងស្រេចដំណើរការគម្រោងពង្រីកតំបន់របស់ខ្លួន នៅសប្ដាហ៍ក្រោយនេះហើយ

ព័ត៌មានកីឡា៖ យោងតាមការបកស្រាយពីគេហទំព័រសារព័ត៌មានអន្ដរជាតិ Mirror បានឲ្យដឹងថា​ Liverpool ត្រៀមចាប់ផ្ដើមដំណើរការគម្រោងថ្មីពង្រីកទីធ្លា ពហុកីឡរដ្ឋាន របស់ខ្លួន ឲ្យមានលក្ខណៈធំ និង ស្ថិតក្នុង​លំ​ដាប់ថ្នាក់ខ្ពស់។ 

ប្រភពព័ត៌មានបានបន្ដរាយការណ៍មកថា Liverpool កំពុងតែចាប់ផ្ដើមដំណើរការគម្រោង ពង្រីកតំបន់របស់​​ខ្លួននៅថ្ងៃចន័្ទ​នេះហើយ ហើយគម្រោងដែលនឹងត្រូវដំណើរនេះ ស្ថិតក្នុងការគិតជាលក្ខណៈ​​ការប្រកួត​ប្រជែង ទៅនឹងកន្លែងទំនើបៗ និងកម្រិតថ្នាក់ខ្ពស់ដដៃទៀត។ ស្របនិងការលើកឡើងដូច្នោះ តាម​ពិតទៅ គម្រោងដែលនិងត្រូវប្រតិបត្ដិការនេះ ត្រូវចាប់ផ្ដើមនៅពាក់កណ្ដាលឆ្នាំមកម្ល៉េះ ប៉ុន្ដែ ក្រុមទើបតែ​ដោះស្រាយបញ្ហាជាប់ជុំវិញ មានដូចជាការទិញចូលនូវ ដី ផ្ទះ ស្ថិតក្នុងតំបន់សាងសង់ របស់ក្លឹប ។ 

ចំនួនទឹកប្រាក់សរុបដែលក្រុមត្រៀមនិងធ្វើការចំណាយលើគម្រោងមួយនេះ គឺដល់ទៅ ១០០ លានផោន​ដោយបំណែងចែកលើការសាងសង់ និង រចនាម៉ូត​ប្រហែលចាប់ពី ៤ ទៅ ៦ ម៉ឺនផោន។ 

គម្រោងដែលត្រៀមខ្លួនដំណើរការនៅថ្ងៃច័ន្ទនេះ​ អាចនិងស្ថិតក្នុងការរំពឹងទុករបស់ក្រុមដើម្បីបញ្ចប់ដោយជោគជ័យនៅ រដូវកាល ២០១៦ - ២០១៧ ហើយក៏ជាកន្លែងអាចរកចំណូលបានច្រើន ដល់ក្លឹបទៀតផង។​

គម្រោងកាលពីឆ្នាំ ២០០២

ដោយ៖ អឿ អ៊ុយ
ប្រភព៖ Mirror 


Tags: Sport News Liverpool