កាលពីមុន យើងធ្លាប់ឃើញ កាតុ ច្រៀងបទចង្វាក់ប្រជាប្រិយ ក្នុងឱកាសបុណ្យ ចូលឆ្នាំខ្មែរ ហើយឥលូវនេះ តារាកំប្លែងនិងសំដែង មួយរូបនេះ បានចេញមុខ នៅក្នុងផលិតកម្មថោន សារ ជាថ្មីទៀតហើយ ។
បទថ្មីរបស់អ្នកនាង មានចំណងជើងថា " ៩ខែ ១០ថ្ងៃ " ដែលជាបទកំសត់ មនោសញ្ជេតនា អំពីអ្នកម្តាយ ដែលខំពពោះ ៩ខែ ១០ថ្ងៃ ដើម្បីអោយកូន ប្រុសស្រីកើតចេញមក ហើយខំប្រឹង ថែរក្សាអោយកូនធំធាត់ បើទោះបីជា វាពិបាកយ៉ាងណា ក៏ដោយ ។ ចូលរួមស្តាប់បទថ្មីមួយនេះ នៅខាងក្រោម ៕
ដោយ ៖ លីលី
ប្រភព ៖ Town Official Youtube