ភ្នំពេញ៖ វាពិតជារឿងមួយមិនគួរឲ្យជឿទេ ដែលស្រីស្អាតរូបស្រស់ អ្នកនាង សុខ សោម៉ាវត្តី បានពោលពាក្យថា ខ្លួនមិនស្អាតដូចជា កញ្ញា រ៉ូលីន ហើយមិនតែប៉ុណ្ណោះ តារាស្រីរូបនេះ ថែមទាំងបង្ហាញរូបថតមួយសន្លឹក បង្ហាញឲ្យឃើញថានាងខំ Make Up ឲ្យស្អាតដូច និងរ៉ូលីន ទៀតផង ។
ថ្មីៗនេះពិធីការិនីសម្តីផ្អែម អ្នកនាង សុខ សោម៉ាវត្តី បានរំលេចរូបថតជាច្រើនសន្លឹក ដែល នាង បានយករូបថតនាង និង កញ្ញា រ៉ូលីន ដាក់ទន្ទឹមគ្នាហើយសរសេរសារបង្ហោះលើ Facebook ថា “ទោះបីខ្ញុំខំ Make up យ៉ាងណាក៏មិនស្អាតដូច កញ្ញា Rolin ដែរ ហិហិហិ” និងមានសារច្រើនទៀត ដោយតារាស្រីរូបនេះ បានសរសេរបង្ហោះ ជាបន្តបន្ទាប់ ដោយបង្ហាញពី អារម្មណ៍តូចចិត្តថា នាងមិនស្អាតដូចតារា សម្បូរទេពកោសល្យសិល្បៈ ច្រើន កញ្ញា រ៉ូលីន ទាំងដែលទស្សនិកជនក៏ដូចជា នាងបានដឹងហើយថា តារារូបនោះមិនមែនជានារីពិតឡើយ តែអ្វីដែលជាចម្ងល់នោះ ហេតុអីបានជានាងនិយាយបែបនេះ ឫក៏ចង់ទាមទារការចាប់អារម្មណ៍ ឲ្យសម្លឹងមើលសម្រស់របស់ពួកនាង ។
ចង់ដឹងថាតារាស្រីដែលជា ពិធីការិនីប្រចាំស្ថានីយទូរទស្សន៍បាយ័ន អ្នកនាង សុខ សោម៉ាវត្តី និង កញ្ញា រ៉ូលីន មួយណាមានសម្រស់ស្អាត និងលេចធ្លោជាងគេ មានតែទៅទស្សនា រូបភាពជាមួយ Looking TODAY ទាំងអស់គ្នា ៕