នារីវ័យក្មេងជនជាតិចិនម្នាក់បានធ្វើអោយមានការភ្ញាក់ផ្អើលពេញរថយន្តក្រុងកាលពីសប្ដាហ៍មុន
នេះដោយសារនាងបានសម្ដែងក្បាច់រាំបង្កោលលើរថយន្តក្រុងតែម្ដង។
រូបភាពរបស់ក្មេងស្រីម្នាក់នេះត្រូវបានគេថតហើយយកមកបង្ហោះពេញ Internet ដែលនាំអោយ
មានការភ្ញាក់ផ្អើលជាខ្លាំង។ មិនត្រឹមតែនាងរាំក្បាច់បង្គោលដោយគ្មានការខ្មាស់អៀននោះទេតែ
សម្លៀកបំពាក់ដែលនាងស្លៀកពាក់នោះគឺ Bikini ទៀតផង។ សកម្មភាពបែបនេះមើលទៅគឺពិត
ជាធ្វើអោយមនុស្សក្នុងរថយន្តក្រុងវិលមុខមិនតិចនោះទេ។ រូបភាពទាំងនេះត្រូវបានគេយកទៅ
បង្ហោះពេញគេហទំព័របណ្ដាញសង្គមរបស់ចិន ដែលនាំអោយមានការហួសចិត្តជាខ្លាំងពីអ្នកប្រើ
ប្រាស់៕
ដោយ៖ ម៉ូកា
ប្រភពពី៖ K14