CamNews

ព័ត៌មានជាតិ 

រថយន្ដ Camry ប្រលះរថយន្តសាំងយ៉ុងដឹកអ្នកដំណើរ​ដាច់ជាពី​កំណាត់ ​រងរបួសជិត១០នាក់

(ក្រចេះ)៖ គ្រោះថ្នាក់ចរាចរណ៍មួយ បានកើតឡើងយ៉ាងរន្ធត់ ក្រោយពេលដែលរថយន្ត Camry ហាយប្រ៊ីដ បុករថយន្ដសាំងយ៉ុង ដឹកអ្នកដំណើរ លាន់លឺ ដូចគ្រាម់មីន បណ្ដាលមនុស្សជិត១០នាក់ រងរបួសធ្ងន់ស្រាល នៅវេលាម៉ោង៣និង៤៖០០នាទី រសៀលថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១៥នេះ នៅលេីកំណាត់ផ្លូវលេខ៧A ក្រចេះ-ស្ទឹងត្រែង ត្រង់ចំណុចភូមិគោលាប់ ឃុំគោលាប់ ស្រុកចិត្របុរី ខេត្តក្រចេះ។

មន្រ្តីនរគបាលស្រុកចិត្របុរី បានប្រាប់ភ្នាក់ងារ Fresh News ថា គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើង ដោយសាររថយន្ដទាំងពីរ ធ្វេីដំណើរបញ្ច្រាសទិសគ្នា ហេីយបង្ករឡេីងដោយរថយន្ដ Camry ហាយប្រីដ ប្រហែលជាអ្នកបើកងងុយដេក រួចក៏រេចង្កូត ចូលផ្លូវអទិភាពរថយន្ដសាំងយ៉ុង ក៏ព្រលះគ្នាតែម្តង បណ្តាលឲ្យរថយន្ត សាំយ៉ុង ដាច់ជា២កំណាត់។

មន្រ្តីនគរបាលបានបញ្ជាក់ថា អ្នកបេីករថយន្ដ Camry ឈ្មោះ សេង ចាន់ដារ៉ា ភេទប្រុសអាយុ២៦ឆ្នាំ រស់នៅសង្កាត់ទំនប់ទឹកខណ្ឌចំការមន រងរបួសធ្ងន់ត្រូវរថយន្ដសង្រ្គោះ​ដឹកទៅសង្រ្គោះ​នៅមន្ទីរពេទ្យខេត្តក្រចេះ។

ដោយឡែកអ្នកបេីបរថយន្ដសាំយ៉ុងមានឈ្មោះ សែ ម៉េងភេទប្រុសអាយុ២៧ឆ្នាំ រស់នៅស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ រងរបួសស្រាល និងអ្នករួមដំណេីរចំនួន៥នាក់ទៀតរងបួសដែរ ខណ:រថយន្ដខូចខាតស្ទេីរទាំងស្រុង។

បច្ចុប្បន្នរថយន្ដទាំង២គ្រឿង ត្រូវនគរបាលចរាចរណ៍ ស្ទូចយកមករក្សាទុកនៅអធិការដ្ឋាននរគបាលស្រុកចិត្របុរី ដេីម្បីដោះស្រាយតាមច្បាប់ ៕

ផ្ដល់សិទ្ធដោយ៖ ហ្វេ្រសញ៉ូវអាស៊ី


Tags: Cambodia Social News Kratie