CamNews

សំណើច 

សំណើច រឿង៖ ព្រមគ្រប់យ៉ាង ដើម្បីស្រីស្អាត!

ថ្ងៃមួយ មានបុរសម្នាក់ កំពុងអង្គុយចាំសម្ភាសន៏ជ្រើសរើស ជំនួយការទីប្រឹក្សាសម្រាប់ជួយ
ការងារ លោកនាយកក្រុមហ៊ុន។

អ្នកសសម្ភាសន៏សួរ៖ តើលោក ដោះស្រាយយ៉ាងណា ប្រសិនបើ លោកកំពុងបើករថយន្ត
ទំនើប មួយគ្រឿង ប៉ុន្តែរថយន្តនេះ សល់កន្លែងអង្គុយ     បានតែមនុស្សម្នាក់ទៀតប៉ុណ្ណោះ
ស្រាប់តែ តាមផ្លូវ ជួបមនុស្ស ដល់ទៅបីនាក់ សុំជិះទៅដោយសារផង។

មនុស្សទាំងបីនោះ ម្នាក់គឺជា លោកនាយកក្រុមហ៊ុន ម្នាក់ជាតាចាស់ និង  ម្នាក់ទៀតជានារី
រូបស្អាត។
បុរសមកសម្ភាសន៍ឆ្លើយ៖ អត់ពិបាកដោះស្រាយទេ! ខ្ញុំនឹង ចុះដី ហុចកូនសោឱ្យ  លោក
នាយក បើករថយន្តដឹកតាចាស់ទៅមុន ចំណែកខ្ញុំដើរជាមួយនារីរូបស្អាតទៅតាមក្រោយ៕

ដោយ៖ វណ្ណៈ
ប្រភព៖ khmerjoke