ប្លែកៗ ៖ Zhang Qin គឺជាក្មេងស្រីវ័យ ១២ ឆ្នាំ មកពីភារតី ប្រទេសចិន ត្រូវបានភ្នាក់ងារសារព័ត៌
មានចិន chinadaily បញ្ជាក់អោយដឹងថា នៅលើផ្ទៃមុខរបស់នាង បានបន្សល់ទុកនូវស្មាមជាំខ្មៅ
តូចៗ ដល់ទៅ ៦៨ បន្ទាប់ពីនាងត្រូវបានប្អូនប្រុសវ័យ ១១ ឆ្នាំ យកកាំភ្លើងបាញ់មកលើផ្ទៃមុខរប
ស់នាងដោយអចេតនា ខណៈពេលដែលពួកគេកំពុងតែប្រឡែងលេងជាមួយនឹងគ្នា។
គួរបញ្ជាក់ផងដែរថា រឿងហេតុបាញ់បោះដោយអចេតនាមួយនេះ បានកើតឡើងស្របពេលដែ
ល បងប្អូនប្រុសស្រីទាំងពីរនាក់ ប្រឡែងលេងជាមួយនឹងគ្នា រំពេចនោះ ប្អូនប្រុសដែលមានវ័យ
នៅក្មេងខ្ចី ក៏បានយកកាំភ្លើងរបស់ឪពុកមកលេង ដែលជាហេតុបានធ្វើអោយកាំភ្លើងនោះរាកៃ
នឹងបានបាញ់ចំផ្ទៃមុខបងស្រីរូបនោះតែម្តង។
លើសនេះទៅទៀត របាយការណ៍ដដែលក៏បានបញ្ជាក់បន្ថែម អោយដឹងផងដែរថា ភ្លាមៗនោះ
ជនរងគ្រោះក៏ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យ ដើម្បីសង្គ្រោះបន្ទាន់ តែជាសំណាងល្អ វាមិនបា
នប៉ះពាល់ដល់អាយុជីវិតនោះទេ។ រយៈពេល ៣ ខែក្រោយ គេក៏បានរកឃើញថានៅលើផ្ទៃមុខ
របស់នាងបែរជាចាប់ផ្តើមលេចចេញនូវស្នាមជាំខ្មៅតូចៗទៅវិញ បន្ទាប់ពីបានកើតមានឡើងនូវ
ឧបទ្ទេវហេតុចៃដន្យមួយនោះ៕
ដោយ ៖ ពិសី
ប្រភព ៖ chinadaily