មនុស្សពីរនាក់ ដែលនិយាយថា ពួកគេបានរងរបួស នៅក្នុងការជួបជុំគ្នានៃក្រុមអភិរក្សនិយម នៅក្នុងទីក្រុង Charlottesville រដ្ឋ Virginia បានប្តឹងបុរសម្នាក់ទារសំណងជំងឺចិត្ដ3 លានដុល្លារ ដោយចោទប្រកាន់បុរសនោះពីបទសម្លាប់ស្ត្រីម្នាក់ ដោយបើកបររថយន្តរបស់គាត់កាត់ហ្វូងមនុស្ស និងអ្នករៀបចំព្រឹត្តិការណ៍ កាលពីថ្ងៃអង្គារ ។
លោក Tadrint Washington និងលោក Micah Washington បាននិយាយ នៅក្នុងពាក្យបណ្ដឺង ដែលបានដាក់ជូនទៅតុលាការក្រុង Charlottesville ថា ពួកគេ បានស្ថិតនៅក្នុងចំណោមមនុស្ស ដែលរងរបួស នៅពេលដែលលោក James Alex Fields បានបើកឡានរបស់គាត់ចូលទៅក្នុងហ្វូងបាតុករប្រឆាំង ដោយបណ្ដាលឱ្យមនុស្សម្នាក់ ស្លាប់បាត់បង់ជីវិត។
ជនរងគ្រោះ បានសរសេរនៅក្នុងពាក្យបណ្ដឹងថា ពួកគេបានបើកឡានទៅផ្ទះ ហើយឡានរបស់ពួកគេ ត្រូវបានរថយន្តលោក Fields បុកយ៉ាងពេញទំហឹង ហើយជនរងគ្រោះថ្មើរជើង ក៏បានខ្ទាត់ទៅលើឡានរបស់ពួកគេផងដែរ ។
អ្នកទាំងពីរបាននិយាយនៅក្នុងពាក្យបណ្តឹងថា "អំពើហិង្សានេះ ពិតជាបានគ្រោងទុកនៅឯការជួបជុំគ្នានេះ ដោយឥតសង្ស័យ " ហើយអ្នកចូលរួម ក៏គ្មានហេតុផលត្រូវមកស៊ូទ្រាំនឹងការរងគ្រោះ ដោយកាំបិត និងអាវុធនោះដែរ”។
លោក Kessler បានបដិសេធថា ព្រឹត្តិការណ៍នេះមិនមានបំណងបង្កឱ្យមានអំពើហិង្សានោះឡើយ ដោយលោកនិយាយថា ក្រុមបាតុករបានធ្វើឱ្យមានការវាយប្រយុទ្ធគ្នា និងបានដាក់ការស្ដីបន្ទោសដល់មន្រ្ដីប៉ូលិស ចំពោះការមិនផ្ដល់កិច្ចការពារដល់ក្រុមរបស់គាត់។ លោក មិនអាចទាក់ទងបានទេ កាលពីថ្ងៃអង្គារកន្លងទៅនេះ។
លោក Field ត្រូវបានចោទប្រកាន់ពីបទឃាតកម្មកម្រិតទីពីរ សម្រាប់ការសម្លាប់លោក Heather Heyer ដោយឡានរបស់គាត់ និងការចោទប្រកាន់បន្ថែមទៀត សម្រាប់ការធ្វើឱ្យមនុស្ស ១៩ នាក់ទៀតរងរបួស ៕
ប្រែសម្រួល៖ សារ៉ាត
ប្រភព៖ Reuters