CamNews

កីឡាអន្តរជាតិ 

ថ្នាក់ដឹកនាំក្រុម Chelsea បដិសេធច្រានចោល បំណងរបស់កីឡាករឆ្នើម Man United ពីររួប

ព័ត៌មានកីឡា៖ ថ្នាក់ដឹកនាំ Chelsea មិនបានយល់ព្រមតាមសេចក្ដីប្រាថ្នារបស់កីឡាករ Man United ២រូប ឡើយ​ ក្រោយពីមានបំណងទាក់ទងចង់ស្វែងរកក្រុមដែលមានសមត្ថភាពអាចផ្ទេរជើងចេញ ហើយ​ថែមទាំង អាចផ្ដល់ឲ្យខ្លួននូវប្រាក់ខែបានខ្ពស់ ។ 

យោងតាមការបកស្រាយរបស់គេហទំព័រ កីឡាអន្ដរជាតិមួយបានលើកឡើងថាថ្នាក់ដឹកនាំក្រុម Chelsea ​ធ្លាប់បានបដិសេធនឹង កីឡាករ ២ រូបរបស់ Man Unitd ម្ដងរួចទៅហើយ ពួកគេគឺ Angel Di Maria និង Radamel Falcao រហូតមកទល់ពេលនេះ គាត់នៅតែនិយាយថាទេ សម្រាប់ការចុះហត្ថលេខាដដែល​​នេះ​​ក្រោយពីមាន តំរុយទាក់ទាងជាមួយលោក Jorge Mendes ដែលជាភ្ញាក់ងារសំខាន់បំផុតក្នុងការ​ស្វែង​រក​ទីផ្សារឲ្យកីឡាករ​។ 

ក្រុម Chelsea ពិតជាមានឱកាសច្រើនដើម្បីផ្ទេរកីឡាករទាំង ២ នាក់ចូលក្រុម បើយោងតាមទំនាក់ទំនងរបស់​លោក Jose Mourihno នឹង Jorge Mendes ប៉ុន្ដែហេតុផល ថ្នាក់ដឹកនាំក្រុម​ តែងតែលើកឡើងថា បញ្ហាស្ថិតលើកញ្ចប់ថវិការ និង អាស្រ័យលើ ច្បាប់នៃការចំណាយរបស់សមាគមន៍ ។ លើសពីនេះទៅ​ទៀត Chelsea មិនត្រូវការពួកគេនោះទេ ជើងលេងរបស់ក្រុម គឺមានគ្រប់អស់ទៅហើយ ដូច្នេះមិនចាំ​បាច់ឲ្យមានការវែងឆ្ងាយនោះទេ។ 


ដោយ៖ អឿ អ៊ុយ

ប្រភព៖ offthepost


Tags: Sport News Manchester United Radamel Falcao