CamNews

តារា 

Lady Gaga ប្រាប់ថានាង ធ្លាប់ក្ស័យធុន ម្តងកាលពីឆ្នាំ ២០០៩ តែមានអ្នកជួយស្រោចស្រង់នាង

ដូចដែលយើង បានដឹងហើយថា កាលពីឆ្នាំ ២០០៨ Lady Gaga បានចេញមុខមក ជាមួយនិង អាល់ប៊ុម ដែលល្បីបទ Poker Face ។ នាងទទួលបាន ការគាំទ្រជាខ្លាំង ជាមួយនិង អាល់ប៊ុមនោះ តែយើងមិន បានដឹងថា នាងក្ស័យធុន កាលពីឆ្នាំ ២០០៩ នោះទេ ។



ថ្មីៗនេះ នៅក្នុងវីដេអូ សំភាសន៍មួយ ដែលបានកាត់ចេញ ពីវីដេអូ ភាពយន្តឯកសាររបស់ ទូរទស្សន៍ EPIX ដែលវាជា ឯកសារទាក់ទង និងជីវិតរបស់ អ្នកដឹកនាំ​ Conert ម្នាក់ ។ នាងបាន ប្រាប់ថា កាល ពីឆ្នាំ ២០០៩ នាង មានលុយប្រមាណ ៣ លានដុល្លារ ក្នុងធនាគារ របស់នាង ។ ដើម្បីអោយ ការ សំដែង Concert របស់នាង ប្លែកហើយទាក់ទាញ ការចាប់អារម្មណ៍នោះ Lady Gaga បានចំណាយ ប្រាក់ទាំងនោះ ទៅលើការ តុបតែង រចនាឆាក តន្ត្រីនិង ការសំដែង ផ្សេងៗ ទៀត ដែលធ្វើ អោយ នាងក្ស័យធុន ។ ឪពុករបស់នាង បានសួរនាងថា តើនាងគិត យ៉ាងម៉េច ទើប ធ្វើអញ្ចឹង? Lady Gaga ប្រាប់ថា នាងគ្រាន់តែ ចង់អោយការ សំដែងរបស់នាង កាន់តែល្បី ហើយម្យ៉ាងនាង ក៏ចង់ទាក់ទាញ បុរសល្បីម្នាក់ឈ្មោះ Arthur Fogel ផងដែរ ។ ហើយនាងក៏ បាន សំរេច មែនដែល បុរស ឈ្មោះ Arthur Fogel នេះបើកប្រាក់ ជាសែក អោយ នាងរហូតដល់ ទៅ ៤០ លានដុល្លារ ហើយក៏ជួយ ស្រោចស្រង់នាង ពីភាពក្ស័យធុន និងកែប្រែជីវភាព គ្រួសាររបស់ នាង បានច្រើន លើសលុប ។



ទស្សនិកជន ច្បាស់ជាឆ្ងល់ហើយថា Arthur Fogel គឺជាអ្នកណាទៅ? Arthur Fogel ត្រូវបានគេ ស្គាល់ថា ជាអ្នកជំនាញ ក្នុងការដឹកនាំ និងផលិត Concert ដ៏ល្បីៗ ដែលការដឹកនាំ ភាគច្រើន របស់គាត់ ទទួលបាន ជោគជ័យ ។ ក្នុងស្នាដៃ របស់គាត់ ៥ Concert បានក្លាយជា Concert ដែល ទទួលបាន ចំណូលច្រើន ជាងគេបង្អស់ក្នុង ប្រវត្តិសាស្ត្រ ៕

 

ប្រែសម្រួល ៖ លីលី
ប្រភព ៖ eonline 


Tags: star singer lady gaga arthur fogel bankrupt