ព័ត៌មានកីឡា៖ អតីតខ្សែការពារក្រុម Bayern Munich ឈ្មោះ Christian Lell បានធ្វើការចោទប្រកាន់ ទៅលើ Mesut Ozil កីឡាករ Arsenal ពីបទលួចបង្កើតទំនាក់ទំនងជាមួយ កញ្ញា Melanie Rickinger ដែលត្រូវជាសង្សាបណ្ដូលចិត្ដរបស់ខ្លួន។
ព័ត៌មានរឿងអាស្រូវរបស់កីឡាករទាំង ២ បានលាតត្រដាងឡើងក្រោមរួបភាពចោទប្រកាន់ យ៉ាងក្ដៅក្រហាយ ក្នុងទំព័រការសែត Bild របស់អាល្លឺម៉ង់ ដោយការចោទប្រកាន់របស់ Christian Lell ចំពោះ Mesut Ozil មានទំនាក់ទំនង ជាមួយមិត្ដស្រីរបស់ខ្លួន។ ប៉ុន្ដែ Mesut Ozil បានធ្វើការបដិសេធទាំងស្រុង សម្រាប់ពាក្យសម្ដីចោទប្រកាន់ដោយគ្មានភស្ដុតាងទាងនោះ។
យោងតាមរបាយការណ៍ទទួលបានពី Christian Lell បានបញ្ជាក់ឲ្យដឹងថា Mesut Ozil ប្រើសារអេឡិចត្រូនិច ដើម្បីទាក់ទង ដោយបង្ហាញរួបភាពជាក់ស្ដែងគោលបំណង Mesut Ozil ព្យាយាមចែចង់ កញ្ញា Rickinger ដែលមានអាយុ ២៤ ឆ្នាំ ខណៈដែលគាត់និងនាងស្ថិតក្នុងទំនាក់ទំនងនឹងគ្នានៅឡើយ។
Christian Lell បានបង្ហោះសារទំនាក់ទំនងរបស់ពួកគេទាំង ២ ជាច្រើន លើគេហទំព័រ ហ្វេសប៊ុក ប៉ុន្ដែគាត់បានលុបចោលអស់ហើយកាលពី ថ្ងៃអង្គារ៍ ។
បែកខ្ចាយរឿងអាស្រូវ Mesut Ozil ដូច្នេះ កញ្ញា Mandy Capristo ដែលបានបង្កើតទំនាក់ទំនងស្នេហ៍អស់រយៈពេល ១ ឆ្នាំយ៉ាងផ្អែមល្ហែមជាមួយ Mesut Ozil ក៏មានប្រត្ដិកម្មមិនអន់ដែរ ដោយកញ្ញាលុបចោលរួបថតអនុស្សាវរីយ៍ជាមួយគ្នាទាំងអស់ ពីគណនេយ្យ Facebook និង Instagram របស់កញ្ញា។
រួបភាព Christian Lell និងមិត្ដស្រីរបស់គាត់ Melanie Rickinger
រូបភាពដ៏ផ្អែមល្អែម របស់ Mesut Ozil និង Mandy Capristo