ភ្នំពេញ៖ តារាសម្តែង និងជាតារាបង្ហាញម៉ូដ រាងខ្ពស់ស្រឡះ នាង អាលីហ្សា បន្ទាប់ពីបានទទួលពានរង្វាន់ ក្នុងការដើរម៉ូដ នៅប្រទេសកូរ៉េរួចមក មិនទាន់បានប៉ុន្មានផង ក៏ស្រាប់តែមានការរិះគន់ទៅលើនាង ដែលបានសម្ញែងវត្តមាន ជាមួយឈុតថ្មី ដែលគេស្គាល់ច្បាស់ថា ជាម៉ូដរ៉ូប របស់តារាចម្រៀងល្បីឈ្មោះ លំដាប់ពិភពលោក នាង Beyonce ។
នេះមិនមែនជាលើកទី១ទេ ដែលតារាស្រុកខ្មែរ បានទទួលរងការរិះគន់ថា ចម្លងការតុបតែងខ្លួន ពីតារាបរទេស ពោលឲ្យតែចេញម៉ូដអ្វីថ្មី គឺតែងតែចម្លងភ្លាម ដោយមិនខ្វល់ថា ត្រូវរិះរកអ្វីដែលថ្មី ដោយខ្លួនឯងទាល់តែសោះ ។ តួយ៉ាងដូចជាពេលថ្មីៗនេះ តារាសម្តែង និងជាតារាបង្ហាញម៉ូដ ក្នុងក្រុម Cambodia Super Model កញ្ញា អាវីហ្សា ក៏បានពើបប្រទះ និងការរិះគន់ ជាថ្មីម្តងទៀតថា នាងបានចម្លង យកម៉ូដសម្លៀកបំពាក់ របស់តារាចម្រៀងល្បីឈ្មោះ លំដាប់កំពូលរបស់ពិភពលោក នាង Beyoncé មកស្លៀកពាក់ ។
បើតាមមតិ របស់ទស្សនិកជន ក៏ដូចជាអ្នកសិល្បៈដូចគ្នា ដែលបានឃើញតារាស្រី អាលីហ្សា ស្លៀកពាក់ឈុតនេះ បានលើកឡើងថា ក្នុងនាមជាតារាល្បីគួរតែ មានគំនិតច្នៃប្រឌិតថ្មីជាងនេះ ព្រោះថាប្រសិនបើយើងស្លៀកម៉ូដដែលគេ និងដូចគេបែបនេះ ប្រាកដជាផ្ទុះ សម្លេងរិះគន់ជាមិនខាន ថាយើងចម្លងពីគេ គ្មានគំនិតរិះរកអ្វីដែលថ្មី ចំពោះខ្លួនឯង ។ ក្នុងន័យនេះ មហាជនរិះគន់ តារាសម្ដែង អាលីហ្សា ថា ចម្លងម៉ូដពីតារាលំដាប់កំពូល នាង Beyoncé ពុំមែនមានន័យថា ជាការរិះគន់ជាន់ពន្លិចនោះទេ ពោលជាការរិះគន់ដើម្បីស្ថាបនា និងជាការក្រើនរំឭក មួយដល់តារាល្បីៗមុននឹង ធ្វើអ្វីមួយឲ្យមានការប្រុងប្រយ័ត្នខ្ពស់ ជាពិសេសការធ្វើអ្វីមួយជៀសឲ្យផុត ពីសម្លេងរិះគន់៕
ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល