CamNews

កីឡាអន្តរជាតិ 

តើ Frank Lampard យល់យ៉ាងណាចំពោះការអញ្ជើញរបស់ Chelsea

  • ព័ត៌មានកីឡា៖ កីឡាករឆ្នើម Frank Lampard ប្រចាំក្រុម Chelsea បានសម្រេចចិត្ដចាកពីក្រុម ដោយ​មិនបានចូលរួមពិធីលាគ្នា។ 
  • Frank Lampard បានធ្វើការបង្ហាញទៅកាន់អ្នកការសែតថា រួបគាត់មិនចួលរួមពិធីជប់លៀងលាគ្នា​របស់ Chelsea ឡើយ ពីព្រោះ​ គាត់មិនចង់ឲ្យកម្មវិធីដែលសប្បាយមួយនេះក្លាយទៅជាភាព ទុក សោក​​នោះទេ។​ ហើយសម្រាប់ការស្នាក់នៅរយៈពេល១៣ឆ្នាំនេះ រូបគាត់​ក៏បាន​បង្កើត​ស្នាដៃ​គ្រប់​គ្រាន់​ណាស់​​​​ហើយ​សម្រាប់ក្រុមចាស់មួយនេះ។ ប៉ុន្ដែជាចុងក្រោយ មុនពេលគាត់ចាកចេញ​ក៏​បាន​​បន្ថែម​ទៀត​​​ថា គាត់​មិន​​ចង់​ធ្វើ​អ្វី​ដែល​អូ​អរនោះទេ ហើយចំពោះការ​គាំទ្រនេះផងដែរ គឺគាត់​សូម​អរគុណ​ជា​ខ្លាំង ហើយ​​ម្យ៉ាង​ទៀត​គាត់​គិត​ថា ​ប្រសិនបើគាត់​ធ្វើដូច្នេះ វាមើលទៅដូច​ជាយ៉ាង​មេចមិនដឹងទេ។​ លើស​ពី​នេះ​ទៅ​ទៀត សម្រាប់​រឿង​​រ៉ាវ​ដែល​កើត​ឡើង​ ក្នុងក្លឹបកន្លងមក គឺមាន​មិន​មានអ្វីច្រើនទេ​ចំពោះ​គាត់​​ ដែលអាចធ្វើឲ្យសោកស្ដាយ ប៉ុន្ដែ​នៅពេលនេះ គាត់​មានតែពាក្យ​មួយ​ឃ្លាគត់ដែលអាច​និយាយ​ទៅកាន់អ្នកទាំងអស់គ្នាថា លាហើយ។​

  • ប្រែសម្រួលដោយ៖ អឿ អ៊ុយ
    ប្រភព៖​ Newsnow 


 




Tags: Sport News Chelsea Frank Lampard