CamNews

តារា 

សុន ស្រីពេជ្រ ត្រៀមទៅ​កើបប្រាក់នៅ អូស្រ្តាលី

ភ្នំពេញ៖ តារាចម្រៀងស្រីវ័យក្មេង សំឡេងពីរោះ ដូចសារិកា កញ្ញា សុន ស្រីពេជ្រ ដុះស្នឹមប្រចាំ ក្រសួងទេសចរណ៍ កំពុងតែសប្បាយរីករាយ ជាមួយនឹងការចេញអាល់ប៊ុមថ្មី ផលិតកម្ម ហង្ស មាស ហើយ កំពុងតែទទួលបានការគាំទ្រច្រើនក្រាសក្រែលពីសំណាក់មនុស្ស វ័យកណ្ដាល ដែលជាអ្នកនិយមស្ដាប់បទចម្រៀងរបស់នាង ។

កាលពីមុន គេបានដឹងថា តារាចម្រៀង សុន ស្រីពេជ្រ មិនសូវបានចេញហោះហើរ ទៅក្រៅ ប្រទេសប៉ុន្មានទេ ព្រោះនាងមានការងារ ក្នុងស្រុកច្រើន ម្យ៉ាងប្រាក់ដែលរកបាន ក៏មិនចាញ់ ប្រាក់រកនៅក្រៅប្រទេសប៉ុន្មានឡើយ និងបាននៅជុំគ្រួសារទៀតផង មិនពិបាក នឹកពុកម៉ែ ពេល នាង នៅឆ្ងាយពីក្រុមគ្រួសារ។

ថ្មីៗនេះ ប្រភពពីអ្នកគាំទ្រ សុន ស្រីពេជ្រ ពីប្រទេសអូស្ត្រាលី បាននិយាយថា កញ្ញា សុន ស្រីពេជ្រ នឹងត្រៀមខ្លួន ដើម្បីបង្ហាញវត្តមាន នៅទីនោះ ជាការតបស្នង ការទន្ទឹង រង់ចាំវត្តមាន អស់យ៉ាងយូរ មកហើយ សម្រាប់ពួកគាត់។ អាណិកជាខ្មែររស់នៅទីនោះ មានការស្រឡាញ់ និង គាំទ្រ ចំពោះនាងខ្លាំងព្រោះមើលឃើញតាម កញ្ចក់ទូរទស្សន៍បានបង្ហាញឲ្យឃើញថា នាងជា តារាចម្រៀងម្នាក់ បែបស្រគត់ស្រគំ គួរឲ្យស្រឡាញ់ ។

តារាចម្រៀង សុន ស្រីពេជ្រ បាននិយាយប្រាប់ LookingTODAY ឲ្យដឹងថា ពិតជាត្រូវចាក ចេញពី ស្រុកខ្មែរ នឹងទៅសម្ដែង នៅអូស្ត្រាលីមែន ដែលនឹងត្រូវចាកចេញ នៅខែសីហា ខាងមុខនេះ ដោយរយៈពេលក្នុងការសម្ដែងត្រឹមតែ១ខែប៉ុណ្ណោះ ព្រោះនាងបានទទួលការងារ ក្នុងស្រុក បណ្ដើរៗហើយ ។ ដូចនេះមិនអាចទៅយូរពេកបានទេ ម្យ៉ាងនាងមិនទាន់បានថត ជាកាយវិការ ក្នុងបទចម្រៀងថ្មីនៅឡើយទេ ។ នេះជាលើកទី១ សម្រាប់នាងក្នុងការ ទៅសម្ដែងនៅក្នុង ប្រទេសអូស្រ្តាលី ៕

 

ផ្តល់សិទ្ធិ ៖ ដើមអំពិល


Tags: star singer khmer star sun sreypech