ប្លែកៗ ៖ បើតាមប្រភពសារព័ត៌មានបរទេសដែលបានចេញផ្សាយនូវរឿងចម្លែកមួយបាន
អោយដឹងថា Shanyna Isom ជានារីដែលមានវ័យ 28 ឆ្នាំ មានជម្ងឺអាថ៍កំបាំងមួយ ស្រប
ពេលដែល រោមដុះនៅលើខ្លួនប្រាណរបស់នាង បែរជារឹងទៅវិញ ដែលវាដូចទៅនឹងការ
ដុះក្រចកដៃ ក្រចកជើងទៅវិញ។
គួរបញ្ជាក់ផងដែរថា ជម្ងឺចម្លែកនេះបានកើតឡើងនៅលើខ្លួននាង ចាប់តាំងពី 3 ឆ្នាំមុនមកម្ល៉េះ ដែល
បានធ្វើអោយនាងមានទុក្ខក្រៀមក្រំយ៉ាងខ្លាំង ស្របពេលដែលនាងពិបាកក្នុងការដើរចេញទៅខាង
ក្រៅ ក៏ដូចជាស្វែងរកការងារធ្វើផងដែរ លើសពីនេះទៅទៀត បើតាមរបាយការណ៍បានអោយដឹង
ថា នាងគឺជានារីតែម្នាក់គត់ នៅលើលោក ដែលបានមានជម្ងឺចម្លែកនៅជាប់នឹងខ្លួន ។
លើសពីនេះទៅទៀត ក៏មានការបញ្ជាក់អះអាងពីលោកវេជ្ជបណ្ឌិតផងដែរ ពោលគឺ គាត់បាននិយាយ
ថា រោមដែលដុះចេញមកមានសភាពដូចបេះបិទទៅនឹង ក្រចកដៃ ក្រចកជើង ហើយក៏មានការវិវត្តន៍
លឿនមែនទែន ស្របពេលដែលវាលូតលាស់ដល់ទៅ 12 ដង បើធៀបទៅនឹងបុគ្គលផ្សេងទៀត គួរ
រំឮកផងដែរថា ទោះបីជានាងទទួលបានរោគវិនិច្ឆ័យពីសំណាក់លោកវេជ្ជបណ្ឌិតក៏ដោយ ក៏ស្ថានភាព
ជម្ងឺចម្លែកមួយនេះ កំពុងស្ថិតនៅក្នុងការតាមដានស៊ើបអង្កេតនៅឡើយ៕
ដោយ ៖ ពិសិដ្ឋ
ប្រភព ៖ leakarea