ភ្នំពេញ៖ តារាចម្រៀងធ្លាប់ ល្បីល្បាញជាងគេ តែរហូតដល់ពេលចប្ចុប្បន្ននេះ ហាក់កប់ឈ្មោះបាត់ស្ទើរហៅលែងឮ ប្រចាំក្នុងផលិតកម្ម សាន់ដេ លោក មាស សាលី ត្រូវបានគេដឹងថា សព្វថ្ងៃនេះ លោកកំពុងតែសំងំចេញ ច្រៀងតាមរោងការតិចតួច និងតាមខេត្ត ដែលមានគេហៅ ក្នុងលក្ខណៈការប្រគំតន្ត្រី លក់សំបុត្រខ្នាតតូចៗ មានមនុស្ស មើលតិចតួចប៉ុណ្ណោះ ។
មិនដឹងជា មានមូលហេតុអ្វី បានជាខាងផលិតកម្ម សាន់ដេ ចេញបទចម្រៀងឲ្យតែ ខេមរៈសិរីមន្ត សុខ ពិសី នីកូ និង ឆាយ វីរៈយុទ្ធ ប៉ុណ្ណោះ ក្រៅពីនោះ គឺដេកស្អាត ហើយកាន់តែស្ងាត់ជាងគេ គឺលោក មាស សាលី នេះឯង ។
ជាការពិតអាយុ លោក មាស សាលី មិនតិចជាង ៣០ឡើយ លោកនៅតែរកប្រពន្ធមិនបាន រហូតមិត្តភក្តិ ក្នុងសិល្បៈមួយចំនួន ចំអកឡកឡឺយលោកថា «ជាមនុស្សប្រុស ដែលស្រលាញ់ភេទដូចគ្នា» ដែលពាក្យសម្ដីនេះ ថ្វីដ្បិតតែនិយាយលេង តែមុតចំបេះដូងកំលោះឯការូបនេះ មិនតិចទេ ព្រោះលោកមិនទាន់រកនារីល្អម្នាក់ រួមដំណើរជិវិតបាននៅឡើយ ស្រាប់តែកេរ្តិ៍ឈ្មោះក៏ធ្លាក់ចុះ ប្រាក់ចំណូល ក៏រកមិនសូវបានច្រើនដូចមុន កាន់តែគិតកាន់តែសង្វេគខ្លួន ។
ដោយអន់ចិត្តពេក តារាចម្រៀង មាស សាលី ក៏និយាយក្នុង Facebook ថា «លោកជាប្រុសពេញលក្ខណៈ មិនមែនប្រុសស្រឡាញ់ប្រុស ដូចអ្នកដើរនិយាយដើមគេទេ មនុស្សស្រីសម័យនេះ គេស្រឡាញ់លុយនឹងសម្ភារនិយមច្រើនជាងចិត្ត ហើយខ្ញុំមិនមានអ្វីគ្រប់យ៉ាងឲ្យគេ ដូចនេះខ្ញុំក៏មិនចង់មានអ្នកណាដែរ កុំមាត់ស្អុយពេក អ្នកនិយាយពីគេ..» ។
ថ្វីដ្បិតតែ មាស សាលី មិននិយាយឲ្យចំថា អ្នកណានិយាយឲ្យលោក តែលោកពិតជាមានសំពាធ ជាមួយពាក្យសម្ដីរបស់មិត្តរួមអាជីព និង អ្នកនិន្ទាឈ្នានីសរូបលោក ព្រោះក្នុងសង្គមសិល្បៈ អ្នកដែលអន់ត្រូវបានគេជាន់ឈ្លី មើលងាយ ពិសេសមនុស្សប្រុស ដែលមិនមានអ្វីជាដុំកំភួនដូច លោក មាស សាលី ៕
ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល