CamNews

តារា 

តារាជើងចាស់ ដ៏ល្បី Bae Yong Joon ប្រកាសថា មានទំនាក់ទំនងស្នេហា ជាមួយនារីវ័យ ក្មេងជាងខ្លួន ១៤ ឆ្នាំ

ទស្សនិកជន មួយចំនួន ច្បាស់ជាបាន ស្គាល់ហើយថា Bae Yong Joon គឺជា តារាសំដែង ជើង ចាស់ ម្នាក់ដ៏មាន ទេពកោសល្យ ដែលធ្វើ អោយ ទស្សនិកជន ស្រក់ទឹកភ្នែក ខ្លាំងជាងគេ ក្នុងរឿង Winter Sonata ។ ឥឡូវនេះ គាត់បាន ប្រកាសថា គាត់កំពុងមាន ទំនាក់ទំនង ស្នេហា ជាមួយនិង នារីម្នាក់ ដែលមិន មែនជាតារា ។



ព័ត៌មាននោះ បានផ្ទុះឡើង ចេញពី កាសែតមួយ របស់ជប៉ុន ហើយត្រូវបាន គេលើកយក វាមក សួរ ទៅកាន់ អ្នកតំណាង របស់ Bae Yong Joon ។ អ្នកតំណាង ក៏បាន ប្រាប់ថា វាជាការ ពិត ណាស់ ដែល Bae Yong Joon កំពុងមាន ទំនាក់ទំនង ស្នេហា ។ នារី ម្នាក់នោះ មានវ័យ ២៧ ឆ្នាំប៉ុណ្ណោះ ដែលក្មេង ជាងគាត់រហូត ដល់ទៅ ១៤ ឆ្នាំដែល ឥលូវនេះ Bae Yong Joon មានអាយុ ៤១ ឆ្នាំ ។ ប្រភព ព័ត៌មាន បានប្រាប់ថា អ្នកទាំង ២ បានជួបគ្នា នៅកម្មវិធី ជប់លាង មួយរបស់ មិត្តភក្កិ ដែលពួកគេ បានទាក់ទង គ្នាអស់រយៈ ពេល ៣ ខែរួច មកហើយ ។ ប្រភព ដដែល បាន អោយដឹងថា នារីម្នាក់នោះ មិនមែនជា តារាឡើយ ហើយជាកូន របស់សម្ព័ន្ធ អ្នកជំនួញម្នាក់ ។

Bae Yong Joon poor dating 14-year-old young 2

អ្នកទាំង ២ បានទៅដើរ លេងនៅ ទីក្រុង តូក្យូ ដើរលេង ហើយក៏បាន ចូលរួម កម្មវិធី មង្គលការ របស់មិត្តភក្តិ នៅ Hawaii អាមេរិច ផងដែរ ៕

 


ប្រែសម្រួល ៖ លីលី
ប្រភព ៖ k14 


Tags: kpop idol star singer group band bae yong joon actor