CamNews

តារា 

តើមានរឿងអ្វីនៅពីក្រោយខ្នង នៃការភ្ជាប់ពាក្យ រវាងកីឡាករ ជើងខ្លាំង វ៉ន វីវ៉ា និង ស៊ន ដាវីន?

ភ្នំពេញ៖ កាលពីព្រឹកថ្ងៃទី១២ ខែតុលាម្សិលមិញនេះអ្នកស្នេហា និងគាំទ្រវិស័យកីឡា ជាច្រើនបានសាទរចំពោះការភ្ជាប់ពាក្យ រវាងអ្នកប្រដាល់ជើងខ្លាំង វ៉ន វីវ៉ា និងម្ចាស់មេដាយមាសកីឡា SEA Games កីឡាការិនី ស៊ន ដាវីន ប៉ុន្ដែក៏មានទស្សនិកជនមួយចំនួន បង្ហាញជាចម្ងល់ចង់ដឹងជុំវិញការចាប់ដៃ ចងស្ពានឈានទៅចូលរោង អាពាហ៍ពិពាហ៍នេះផងដែរ ។

ជួបគ្នានៅក្នុងពិធីជប់លៀងអបអរសាទរកា រដណ្ដើមបានមេដាយមាស កីឡាអាស៊ីរបស់កីឡាការិនី ស៊ន សៀវម៉ី នៅទី ស្នាក់ការគណៈកម្មាធិការ ជាតិអូឡាំពិកកម្ពុជាកាលពីយប់ថ្ងៃទី១២ ខែតុលាមានបណ្ដាញសារព័ត៌មាន ក្នុងស្រុកជាច្រើន បានសុំការសម្ភាស៍ពីអនាគត គូស្វាមី-ភរិយា គឺកីឡាករ វ៉ន វីវ៉ា និងកីឡាករ ស៊ន ដាវីន ដើម្បីយកមកបញ្ជាក់បន្ថែម ឲ្យកាន់តែច្បាស់ចំពោះចម្ងល់ របស់អ្នកគាំទ្រកីឡាជាតិទាំងនោះ ។

ទាក់ទងនឹងបញ្ហាដ៏គួរឲ្យចាប់អារម្មណ៍នេះដែរ បណ្ដាញសារព័ត៌មាន ត្រៀមសំណួរជាច្រើន ដើម្បីសួរទៅកាន់អ្នកទាំង២ តែផ្ទុយមកវិញម្ចាស់សាម៉ីខ្លួន ទាំងសងខាងមិនត្រូវបានអនុញ្ញាត ឲ្យមានការសម្ភាសន៍ កើតឡើងនោះទេ បើទោះបីមាន ការព្យាយាម ទាក់ទងម្ដងហើយម្ដងទៀត យ៉ាងណាក៏ដោយ ។

ជុំវិញបញ្ហានេះ គេមិនដឹងថា ក្រោយពីអ្នកទាំង២ (វីវ៉ា-ដាវីន) ភ្ជាប់ពាក្យរួចពួកគេមានរឿងអ្វីនោះទេ បានជាមានការ បិទបាំងព័ត៌មានដូច្នេះ ដែលធ្វើឲ្យអ្នកគាំទ្រពួកគេមួយចំនួន សម្ដែងការខកចិត្តផងដែរ ។ ប៉ុន្ដែទោះជាណា នេះគឺជារឿង ផ្ទាល់ខ្លួនរបស់ជើងខ្លាំង វ៉ន វីវ៉ា និង ស៊ន ដាវីន ដែលមិនអាចជំរុញឲ្យអ្នក សារព័ត៌សួរជីកឬកជីកគល់ បានទេ ដោយគ្រាន់តែដឹងថា ទំនាក់ទំនងស្នេហា មុននឹងចូលដល់រោងភ្ជាប់ពាក្យ រវាងអ្នកទាំង២ គឺមានប្រហែលជាជាង ១ឆ្នាំមក ហើយ នេះបើតាមការបញ្ជាក់ របស់លោកស្រី សួន ចាន់ធី ម្ដាយបង្កើតកីឡាការិនី ស៊ន ដាវីន ។

យ៉ាងណាក៏ដោយ យើងព្យាយាមស្វែង រកប្រភពព័ត៌មានថ្មីៗ បន្ថែមទៀត មកជម្រាបជូនទស្សនិកជន នាពេលក្រោយ ហើយក៏រង់ចាំការបកស្រាយ ពីសាម៉ីខ្លួនរួមមានកីឡាករ វ៉ន វីវ៉ា និងកីឡាការិនី ស៊ន ដាវីន ផងដែរ ៕


ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល


Tags: National news local news social news Cambodia Khmer Asia Phnom Penh