ព័ត៌មានកីឡា៖ វាជារឿងមួយពិបាកណាស់ទៅហើយ ដែលវត្ដមានស្រីស្អាតត្រូវ ផុសឡើងក្នុងការប្រកួតកីឡា។ តើនេះជារឿងខុសមែនទេ ដែលគ្រាន់តែបញ្ចេញសម្រស់ប៉ុណ្ណឹង? គឺមិនខុសអ្វីទេប៉ុន្ដែ មន្ដសណ្ដំដែលបង្ហាញចេញពីសម្រស់ដ៏ទាក់ទាញ គ្មានអ្នកណាអាចប្រៀបបាននោះ គឺធ្វើកីឡាករជុំវិញស្ទើតែភ្លេចតួនាទីរបស់ខ្លួន ដោយមិនចាប់អារម្មណ៍មិនបានឡើយ។
យោងតាមប្រភពព័ត៌មានអន្ដរជាតិបានឲ្យដឹងថា វត្ដមានពីធីការីនីកីឡាបាល់ទាត់មួយរួប ឈ្មោះ Katarina Sreckovic បានចូលទៅយកព័ត៌មានកីឡា ក៏ស្រាប់តែធ្វើឲ្យការក្រឡាប់ចក្រ ស្ទើតែពេញមួយការប្រកួត ស្របពេលមានអ្នករាយការណ៍ស្នើរសុំថា នាងមិនគូរមកទីនេះយូបានឡើយ ហើយមិនចាំបាច់មកទៀតទេ បើមិនដូច្នោះ កីឡាករទាំងអស់គឺនិងទន់ដៃទន់ជើងធ្វើអ្វីមិនកើតឡើយ ព្រោះតែលង់សម្រស់របស់នាង។
Katarina Sreckovic និយាយថា បានត្រូវគេស្នើឲ្យចាកចេញពីការប្រកួតនេះ ២ លើកទៅហើយ ពិព្រោះរូបគាត់គឺជាមុខសញ្ញាសំខាន់បំផុតដែលធ្វើឲ្យ ការប្រត្រូវប្រែប្រួល ហើយកីឡាករក៏មិនអាចផ្ចង់ស្មារតីលេងឲ្យបានល្អប្រសើរដែរ ។
យោងតាមការលើកឡើងរបស់កីឡារផ្ទាល់បានបង្ហាញដែរថា វត្ដមានរបស់ Sreckovic នៅទីនេះបានកំពុងតែកែប្រែវាសនាក្រុមទាំងអស់នៅទីនេះដែរហើយ ដោយសារតែសម្រស់របស់នាង ធ្វើកីឡាករ លែងដឹងហើយថាការប្រកួត គឺជារឿងដែលសំខាន់បំផុត ។ អ្វីដែលសំខាន់បំផុតគឺការចាប់អារម្មណ៍សម្រសរបស់នាងទៅវិញ។
ថ្វីត្បិតស្ថានភាពមានការប្រែប្រួល ស្របពេលអ្នកសារព័ត៌មានដ៏ស្រស់ស្អាតម្នាក់នេះ នៅក្បែ ប៉ុន្ដែលទ្ធផលចុងក្រោយពួកគេអាចលេង បានល្អ ហើយនាងក៏បានបំពេញកាតព្វកិច្ចរបស់នាងផងដែរ។ហើយនាងក៏ទទួលស្គាល់កំហុសរបស់ខ្លួនដែលបានធ្វើឲ្យមានភាពក្រឡាប់ចក្រពេលចាប់ផ្ដើមការប្រកួត ប៉ុន្ដែយូបន្ដិចទៅអ្នកទាំងអស់គ្នានិងមានភាពស៊ាំនឹងសម្រស់និងភាពទាក់ទាញរបស់នាងជាមិនខាន។
ដោយ៖ អឿ អ៊ុយ
ប្រភព៖ news.asiaone