ក្នុងថ្ងៃប្រកាសលទ្ឋផល នៃការប្រឡងបញ្ចប់ការសិក្សាឃើញថា ពន្លកប្រឡងជាប់លេខ ១ក្នុងថ្នាក់ ធ្វើអោយគេសប្បាយចិត្តណាស់ ទើបប្រញាប់រត់ទៅប្រាប់ឳពុក៖
ពន្លក៖ ប៉ាប៉ាហ្អា! ខ្ញុំប្រលងជាប់លេខ ១
ឳពុក៖ អឺអឺ ...ល្អណាស់កូន! ...តែ..ឆ្នាំនេះឯងអាយុប៉ុន្មានហើយ?
ពន្លក៖ បាទប៉ា! កូនអាយុ ១៤ឆ្នាំហើយ ! ឳពុកយកដៃអង្អែលក្បាលកូន រួចនិយាយ៖
ឳពុក៖ ពូកែមែនកូនប្រុសប៉ា ! ឆ្នាំក្រោយកូននឹងបានឡើងថ្នាក់ទី២ហើយ! ៕
ដោយ៖ វណ្ណៈ
ប្រភព៖ khmerjoke