CamNews

ប្លែកៗ 

សុខចិត្តមិនទៅក្រេបទៅឃ្មុំ ដើម្បីយកប្រាក់ វះកាត់ឆ្កែកើតមហារីក

ប្លែកៗ ៖ យោងតាមរបាយការណ៍ ដែលបានចេញផ្សាយដោយគេហទំព័រសារព័ត៌មានបរទេស
បានបញ្ជាក់អោយដឹងថា​ មានគូស្នេហ៍ ដែលជាទើបតែបានរៀបការថ្មីថ្មោង បានសំរេចចិត្តបោះ
បង់ចោលដំណើរកំសាន្តក្រេបទឹកឃ្មុំ  ក៏ព្រោះតែ  ដើម្បីយកប្រាក់  ទៅធ្វើការវះកាត់ឆ្កែជាទីស្រ
ឡាញ់របស់ខ្លួន។


                  គូស្វាមីភរិយា ដែលមានឈ្មោះ Clare នឹង Ceri Morgan នឹង Teeto
                                          ឆ្កែជាទីស្រឡាញ់របស់ពួកគេ

គួរបញ្ជាក់ផងដែរថា   គូស្វាមីភរិយាថ្មីថ្មោងមួយគូរនេះ  មានឈ្មោះថា Clare នឹង Ceri Morgan
ប្រុងនឹងរៀបចំចេញទៅក្រេបទឹកឃ្មុំ នៅឯរដ្ឋ Las Vegas តែអ្វីៗត្រូវបានពន្យាពេល ស្របពេល
ដែលពួកគេបានគិតថា  ត្រូវតែគិតគូរដល់ឆ្កែជាទីស្រឡាញ់មួយក្បាលនេះ  ដែលមានឈ្មោះថា
Teeto ។

លើសពីនេះទៅទៀត  បើយោងទៅតាមសម្តីស្រ្តីជាភរិយា  ដែលមានឈ្មោះថា  Clare វ័យ ២៦
ឆ្នាំ បានបញ្ជាក់អោយដឹងថា ពួកយើងហ៊ានចំណាយប្រាក់ ដើម្បីធានាអោយបានថា Teeto អាច
នឹងនៅរស់រានមានជីវិត ហើយបើនិយាយពីដំណើរក្រេបទឹកឃ្មុំវិញ  ចាំពេលក្រោយក៏វាមិនយឺត
ពេលនោះទេ  ស្របពេល  Teeto កំបុតជើងស្តាំរួចមកហើយ  ក៏ព្រោះតែជម្ងឺមហារីក បានធ្វើការ
វាយប្រហារ៕


Tags: international news strange entertainment