CamNews

ម៉ូតូ 

ម៉ូតូ Ducati Monster បង្ហាញស៊េរីថ្មីរបស់ខ្លួន មានកំលាំងម៉ាស៊ីនធំជាងមុន ៨០៣សេសេ

ម៉ូតូ Ducati Monster បានបង្ហាញខ្លួនសារជាថ្មី ជាមួយនឹងរូបរាង ដ៏ស្រស់សង្ហា  ធំ  ធន់មាំ  ដូចជាអ្នក
ប្រយុទ្ធ ដ៏ខ្លាំងក្លាមួយ នៅលើដងផ្លូវ  កំពុងតែស្រែកឃ្លានចង់  ធ្វើដំណើរ  ទៅផ្លូវឆ្ងាយ។ ម៉ូតូ Ducati Monster ម៉ូដែលថ្មីនេះ ពិតជាសាកសមបំផុត សំរាប់មិត្តយុវវ័យ  ដែលចូលចិត្តលេង ឬ ប្រើប្រាស់់ម៉ូតូ
ធំ បែប Sport ដូចជាម៉ូតូ Ducati Monster ស៊េរីថ្មី ឆ្នាំ២០១៤នេះ។

ម៉ូតូ Ducati Monster ស៊េរីថ្មី ឆ្នាំ២០១៤ ដ៏ស្រស់ស្អាតត្រូវបានផលិតឡើងយ៉ាងល្អប្រណិត ជាមួយនឹង
ការរចនាម៉ូដថ្មី បានផ្លាស់ប្តូរផ្នែកខ្លះៗ នៃតួម៉ូតូទាំងមូល  ដើម្បីបង្កើនការចាប់អារម្មណ៍កាន់តែខ្លាំងពី
អតិថិជន ដូចជា៖ អំពូលបំភ្លឺផ្លូវខាងមុខ មានរាងមូលភ្លឺចែងចាំង អាចបំភ្លឺផ្លូវបានច្បាស់ល្អ  ស្តប់ស៊ីញ៉ូ
មុខក្រោយមានតូចដូចជាស្លឹកត្រចៀក បំពង់ផ្សែងស៊ីមាំងភ្លោះជាប់គ្នា នៅខាងក្រោមកែបកៅអីខាង
ក្រោយ និង សំបកកង់ Sport ដ៏ធន់ស្វិតមាំ រួមជាមួយនឹងធុងទឹកត្រជាក់ការពារម៉ាស៊ីនកុំឱ្យក្តៅពេល
ធ្វើដំណើរទៅផ្លូវឆា្ងយ ងាយស្រួលធ្វើដំណើរ បើកបរប្រកបដោយសុវត្ថិភាព។

ជាពិសេស ម៉ូតូ Ducati Monster ម៉ូដែលថ្មី ឆ្នាំ២០១៤ នេះ ត្រូវបំពាក់មកជាមួយនឹងកំលាំងធំខ្លាំងជាង
ស៊េរីមុនៗ មានកំលាំងម៉ាស៊ីនដល់ទៅ ៨០៣សេសេ និង មានទម្ងន់  ១៨៧គ.ក សំរាប់ម៉ូតូធម្មតា និង
មានទម្ងន់១៨៨គ.ក សំរាប់ម៉ូតូ មានប្រព័ន្ធ ABS៕

សូមទស្សនា រូបភាព ខាងក្រោម

ប្រែសម្រួលដោយ៖ វណ្ណៈ
ប្រភព៖ topspeed


Tags: Motorcycle 2014 Ducati Monster 796