CamNews

កីឡាអន្តរជាតិ 

កីឡាករឆ្នើមរបស់ Chelsea កំពុងស្ថិត​ក្នុង​ភាព​ស្រពិចស្រពិល ស្របពេលឱកាសពីរ ក្នុងជម្រើសតែមួយ

ព័ត៌មានកីឡា៖ កីឡាករខ្សែប្រយុទ្ធរបស់ Chelsea ​ឈ្មោះកីឡាករ Fernando Torres មាន​គម្រោង​ផ្ទេ​ចូលក្រុម AC Milan រយៈពេល ២ ឆ្នាំ។ 

យោង​តាម​ប្រភពព័ត៌មាន​គេហទំព័របានបង្ហាញថា ជើងឯកប្រយុទ្ធរបស់ Chelsea មិន​ទាន់​​ធ្វើ​ការ​សម្រេច​​​​​​ចិត្ដ​ច្បាស់​​លាស់​នៅ​ឡើយ​ទេថា​ខ្លួននិងត្រូវទៅបំពេញបេសកកម្ម​ នៅ​ក្នុង​ទឹក​ដី AC Milan សម្រាប់​​​រយៈ​ពេល ២ ឆ្នាំ ប៉ុន្ដែ​កត្ដា​ចំបងរបស់គាត់ដែលត្រូវប្រឈមមុខនេាះ​​គឺ​រូប​គាត់​​និ​ង​​ត្រូវ ​ធ្វើការ​ពិនិត្យ​​​សុខ​​ភាព​​នៅ​​ថ្ងៃ​សៅរ៍​នេះ ប្រ​សិន​ខ្លួន​គាត់​យល់​ព្រម។ ដោយ​ឡែក​ស្រ​ដៀង​​គ្នា​​ទៅ​និង​​ការ​​ផ្លាស់​ប្ដូ​នេះ​ដែរ អតីត​កីឡាករ​ Liverpool Atletico Madrid ដែល​​​ផ្ទេ​​ចូល Chelsea ក្នុង​​តំលៃ​ដែល​​ថ្លៃ​បំ​ផុត​ក្នុង​កំណត់​​​​ហេតុ អង់​គ្លេស​​​កាល​​​ពីឆ្នាំ ២០១១ គឺ ៥០ លាន​ផោន ក៏ធ្លាប់​ត្រូវ​​ទទួល​​​រង​​ការ​​លំ​បាក​​​​សម្រាប់​ការអនុម័ត​យក​​តំលៃ​​មួយ​ហ្នឹង។​

តែ​ខណៈពេលនេះ បើ​យោង​ទៅតាមបទពិសោធន៍របស់កីឡាករ Fernando Torres ​យើងអាច​​​និយាយ​បាន​ថា ធ្លាប់សាងគុណ​សម្បត្ដិ​ជូនក្រុមរបស់គាត់ច្រើនដែរណាស់ហើយ តួយ៉ាងសម្រាប់​ការ​​បង្ហាញ​ខ្លួន​របស់​គាត់ទើបតែ​បាន ១១០ ដង តែទទួលជោគជ័យលើការស៊ុតបាល់បានចំនួន ២០​ គ្រាប់ ទៅ​ហើយ ហើយ​លើសពីនេះ ក៏ធ្លាប់​សម្រេច​គោល​បំណង​ឲ្យ​ក្រុម​របស់​គាត់​ក្នុងរដូវកាល Champions League កាល​​ពី​ឆ្នាំ ២០១២។​

បកមកមើល Chelsea វិញនៅពេលសំណើររបស់កីឡាករខ្លួនកំពុងស្ថិតក្នុងការពិចារណា ក៏ព្យា​យាម​ចាក់​​មនោគម​ឡើងវិញថា​ ប្រសិនបើមិនបានប្ដូចូលចេញពីក្រុមចាស់ទេ នោះគឺមានន័យថា រួប​គាត់​ចង់​​គន្លាស់​​​ខ្លួន​​ឲ្យ​​ប្រ​សើរ ហើយ​ម្យ៉ាង​វិញ​ទៀត​ឱកាស​ក៏ប្រហែលកើតមាន​ចំពោះ​គាត់​ផង​​សម្រាប់ League ថ្មី​មួយ​នេះនៅ​​​ពេលក្រោយ ប៉ុន្ដែម្យ៉ាងទៀត ប្រសិន​បើគាត់​ចង់ទៅមាន​ន័យ​ថា គាត់​​​ចង់​ ផ្លាស់​​ប្ដូ​​​គ្រប់​​យ៉ាង​​ថ្មី​ទាំង​ អស់ ទាំងក្រុម រដូវកាល និងជីវិត។ 







ប្រែសម្រួលដោយ៖ អឿ អ៊ុយ
ប្រភព៖ ប៊ីប៊ីស៊ី 

 

 

 


Tags: Sport News Chelsea Fernando Torres