CamNews

ព័ត៌មានអន្តរជាតិ 

កោះថ្មីផុសចេញពី ផ្ទៃសមុទ្រ បន្ទាប់ពីគ្រោះរញ្ជួយដី ៧,៧ រិចទ័រវាយប្រហារ ប៉ាគីស្ថាន

ការ៉ាជី៖ ទីភ្នាក់ងារព័ត៌មាន ចិនស៊ិនហួ បានចេញផ្សាយនៅ ថ្ងៃពុធ ទី២៥ ខែកញ្ញា ឆ្នាំ២០១៣
នេះថា បន្ទាប់ពី គ្រោះរញ្ជួយដី ដ៏កក្រើកកម្រិត ៧,៧ នៃរង្វាស់រិចទ័រ បានវាយប្រហារប្រទេស
ប៉ាគីស្ថានកាលពីរសៀល ថ្ងៃអង្គារ មកនោះ គេសង្កេតឃើញមានកោះមួយបានផុសចេញពី
ដែនសមុទ្រនៃប្រទេសនេះ។

រូបភាពដែលគេថតបាននៅ ពេលល្ងាចថ្ងៃអង្គារ នោះបានបង្ហាញពីកោះដែលជាពុំ នូកដុំថ្ម និង
ភក់បាតសមុទ្រ បានលេចចេញ មកនៅកណ្តាលសមុទ្រ ដ៏គួរឲ្យចាប់អារម្មណ៍ បំផុត។ បាតុភូត
ធម្មជាតិដ៏កម្រនេះ មិនទាន់មាន អ្នកវិទ្យាសាស្ត្រណា មួយចេញ មកបកស្រាយនៅឡើយទេ ក៏
ព្រោះតែវាបានកើតឡើងភ្លាមៗពេក ៕

Photo by DAP-News

Photo by DAP-News

ដោយ៖ ដើមអំពិល
ផ្តល់សិទ្ធិដោយ៖ ដើមអំពិល


Tags: international news social ព័ត៌មានអន្តរជាតិ