CamNews

ព័ត៌មានអន្តរជាតិ 

កូរ៉េខាងត្បូង ប្រកាស បេក្ខភាព នាយករដ្ឋមន្រ្តីថ្មី ក្រោយសោកនាដកម្ម គ្រោះថ្នាក់ លិចនាវា Sewol

ព័ត៌មានអន្តរជាតិ ៖ ប្រធានាធិបតី កូរ៉េខាងត្បូង Park Geun-hye អំឡុងថ្ងៃព្រហស្បត្តិ៍នេះ បានចាត់ តាំងបេក្ខភាព នាយករដ្ឋមន្រ្តីប្រចាំប្រទេស នោះគឺ លោក Ahn Dai-hee អតីត មន្រ្តីតុលាការកំពូល យុត្តិធម៌ ពោលធ្វើការចាត់តាំងលោកឡើង ក្រោយពី មានគ្រោះថ្នាក់ លិចនាវា Sewol កាលពីពេល កន្លងទៅនេះ​ ។

គួររំឭកថា លោក   Ahn Dai-hee  បានឡើងតំណែង  ជាបេក្ខភាព នាយករដ្ឋមន្រ្តីប្រចាំប្រទេសកូរ៉េ ខាងត្បូង ជំនួសអតីតប្រធានាធិបតី លោក Chung Hong-won ខណៈលោក Chung Hong-won ជា បេក្ខភាពមន្រ្តីរដ្ឋាភិបាលជាន់ខ្ពស់បំផុត    ដែល ត្រូវ លាលែងចេញពីតំណែង ជាការទំនួលខុសត្រូវ ក្រោយជួបគ្រោះសោកនាដកម្ម លិចនាវា Sewol ។



លោក លោក Chung Hong-won អតីតនាយករដ្ឋមន្រ្តី កូរ៉េខាងត្បូង ដែលបានលាលែងពីតំណែង កាល
ពីពេលកន្លងទៅ

ប្រភពបន្តថា លោក Chung  ត្រូវបានស្នើអោយចុះចេញពីតំណែង  ដើម្បីជាការសុំទោស ទៅនឹងករ ណីគ្រោះថ្នាក់ខាងលើ    ពោល   គ្រោះថ្នាក់លិចនា  Sewol   កាលពីថ្ងៃទី ១៦ មេសា កន្លងទៅនេះ ដោយនៅក្នុងនោះ       បានបណ្តាល អោយមនុស្សស្លាប់ដល់ទៅជិត  ៣០០ នាក់ ស្របពេលដែល លោកស្រី ប្រធានាធិបតី បានពន្យាពេល    ក្នុងការយល់ព្រម  ការស្នើចុះចេញពីតំណែង របស់បេក្ខ ភាពនាយករដ្ឋមន្រ្តីខាងលើ ដើម្បី អនុញ្ញាតអោយគាត់  ប្រឹងប្រែង​អោយអស់ពីលទ្ធភាពជាមុនសិន ក្នុងការដោះស្រាយ វិបត្តិគ្រោះថ្នាក់ ដែនទឹក ក្នុងទំព័រ  ប្រវត្តិសាស្រ្ត ប្រទេស កូរ៉េខាងត្បូងលើកនេះ ៕

ប្រែសម្រួល ៖ កុសល
ប្រភព ៖ ស៊ិនហួរ


Tags: Int news Unt news Breaking news Seoul Korea North Korea South Korea Ferry