CamNews

តារា 

តារាល្បីៗរះព្រោតព្រាត ពេល​ថត​ចម្រៀង​របស់​ផលិត​កម្ម រៃមាស​ តោមាស

ភ្នំពេញ៖ រដូវកាលថត បទចូលឆ្នាំបានមកដល់ទៀតហើយ តារាសម្ដែង និង តារាចម្រៀងក៏សប្បាយ កើបលុយតាម ហ្នឹងមិនស្ទើរដែរ ។ ជាក់ស្ដែងក្នុងថ្ងៃមាឃបូជានេះ ផលិតកម្ម រៃមាស តោមាស បានប្រមូលតារាជាច្រើនរយនាក់ ដើម្បីថតទុកចេញលក់ នាពេលចូលឆ្នាំថ្មី ឆ្នាំមមែនេះ នៅឯក្រៅប្រទេស។

តារាចម្រៀងល្បីៗទាំងអស់នោះ រួមមាន លោក យ៉ែម សំអូន អ្នកនាង សួន ចន្ថា អ្នកនាង ឈួន ស្រីម៉ៅ អ្នកនាង កែវ ច័ន្ទសម្ភស្ស អ្នកនាង យ៉ុង ច័ន្ទកណ្ណិកា លោក ណយ វ៉ាន់ណេត លោក សួស សងវាចារ អ្នកនាង អឿន ស្រីមុំ អ្នកនាង អ៊ិត ស្រីពិន ។

តារាសម្ដែងល្បីៗ កញ្ញា វ៉ាង ស្រីណូ កញ្ញា សាន សុម៉ាលី កញ្ញា អូនមី អ្នកនាង ឈិត សុជាតា អ្នកនាង ឆ័យ លីដាឡែន លោក សាយ សៀរ៉ា លោកញ៉ែម សុគន្ធ លោក ប៉ែន ចំរ៉ុង និង តារាថ្មីៗជាច្រើនរយដួងទៀត ។

អ្នកធ្វើការ ក្នុងផលិតកម្ម បាននិយាយថា ក្នុងថ្ងៃនេះ ផលិតកម្មថតដល់ទៅជិត១០០បទឯណោះ តែប្រហែល ជាចប់ម៉ោង១១យប់ ព្រោះការថតត្រឹមតែម្ដងៗចប់ មិនថតយកច្រើនដងដូចមុនឡើយ។

តោះមើលសម្រស់តារាៗ ពួកគេ ក្នុងថ្ងៃនេះ មានការប្រែប្រួលអ្វីខ្លះទេ ?


ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល


Tags: National news local news social news Cambodia Khmer Asia Phnom Penh