ក្នុងកីឡានីមួយៗ អ្នកលេង ឬ កីឡាករតែងតែប្រើ ប្រាជ្ញានិងល្បិចលាយគ្នា ដើម្បីយកឈ្នះ
គូរបដិបក្សរបស់ខ្លួន ។ ជាក់ស្តែងដូចនៅក្នុង កីឡាបាលទាត់អញ្ចឹង គឺកីឡាករបានប្រើប្រាស់
ល្បិចដូចជា ធ្វើជាដួល ធ្វើជារបួសធ្ងន់ធ្ងរ ដើម្បីបានបាល់ពិន័យ ។ ខាងក្រោមនេះ គឺជាបណ្តា
រូបភាពមានចលនា និងវីដេអូ ដែលគេថតបានថា កីឡាករទាំង ៤ របស់ក្រុម Barcelona ធ្វើ
ពុទជារបួស យ៉ាងសមដូចតួកុន ។
-Jordi Alba ក្នុងការប្រកួតជាមួយក្រុម Atletico Madrid គ្រាន់តែកីឡាករ Diego Costa អង្អែល
ក្បាលសោះ Jordi Alba ទៅជាប្រកាច់ផ្ងារក្រោយ ដូចគេម៉ាត់មួយដៃអញ្ចឹង ។ នៅក្នុងរដូវកាល
មុន Alba ក៏បានធ្វើពុទយ៉ាងសមដែរ ពេលដែលលេងជាមួយ Real Madrid គឺពេលនោះ Aberlo
របស់ Real Madrid រត់បុកស្មារបន្តិចសោះ Jordi Alba ប្រកាច់ផ្ងារក្រោយ ដូចត្រូវមួយកែង ។
-Sergio Busquet ត្រូវបានគេនិយាយថា គួតែប្តូរអាជីពទៅជាអ្នកសំដែងទៅ បន្ទាប់ពីធ្វើពុទអោយ
កីឡាករ Thiago Motta របស់ក្រុម Inter Milan ទទួលកាតក្រហម ។
-Dani Alves បានធ្វើអោយកីឡាករ Pepe របស់ក្រុម Real Madrid ក្លាយជាជនរងគ្រោះម្នាក់
ដែរក្នុងចំណោម ជនរងគ្រោះផ្សេងទៀត ពីការធ្វើពុទនេះ ។
-Neymar ទស្សនិកជន ច្បាស់ជាធ្លាប់បានដឹង អំពីការសំដែងធ្វើពុទដ៏ល្បីរបស់ Neymar ហើយ
គឺពេល លេងបាល់ជាមួយក្រុមជំរើសជាតិ Uruguay ៕
ដោយ ៖ កុសល
ប្រភព ៖ k14