CamNews

ព័ត៌មានជាតិ 

នាយករដ្ឋមន្រ្តីខ្មែររូបណា មានកូនច្រើនជាង?

ភ្នំពេញ៖ តើមានអ្នកណាដឹងថា ក្នុងចំណោម នាយករដ្ឋមន្រ្តីខ្មែរ ទាំង៣៦រូប គិតចាប់ពីឆ្នាំ១៩៤៥ រហូតដល់ ឆ្នំា ២០១៤នេះ នាយករដ្ឋមន្រ្តីរូបណា ដែលមានកូន ច្រើនជាងគេបំផុត ក្នុងប្រវត្តិសាស្រ្តកម្ពុជា សម័យទំនើបនោះ?

នាយករដ្ឋមន្រ្តីនោះ មានឈ្មោះថា ស៊ីសុវត្ថិ វ័ឆ្ឆាវង្ស កាន់មុខតំណែង ២៥កក្កដា ១៩៤៧-២០ កុម្ភៈ ១៩៤៨) មាន បុត្រ រហូតដល់ ២៥អង្គឯណោះ ។ នេះបើយោងតាមសៀវភៅ “នាយករដ្ឋមន្រ្តីខ្មែរទាំង៣៦រូប ជានរណា?” របស់ លោកសាស្រ្តាចារ្យ ឆាយ សុផល ដែលទើបបោះពុម្ពចេញផ្សាយ នាពេលថ្មីៗនេះ ។

នាយករដ្ឋមន្រ្តីរូបនេះ ប្រសូតនៅថ្ងៃទី១៣ កញ្ញា ឆ្នាំ១៨៩១ មានមហេសីចំនួន៦អង្គ និង បុត្រចំនួន២៥អង្គក្នុងនោះ មានបុត្រា១៤អង្គ និងបុត្រី១១អង្គ ។

សម្រាប់ព័ត៌មានបន្ថែម សូមរកជាវអាន សៀវភៅដែលមាន ពីរភាគនេះ នៅតាមបណ្ណាល័យ និងបញ្ជរលក់ សៀវភៅ ទូទាំងព្រះរាជាណាចក្រកម្ពុជា តម្លៃត្រឹមតែ ៧ដុល្លារក្នុងក្បាលតែប៉ុណ្ណោះ។

សូមចូលរួម លើកស្ទួយ ការតែងនិពន្ធ និងកម្មសិទ្ធិបញ្ញា ដើម្បីប្រទេសកម្ពុជាមួយ សម្បួរដោយអ្នកប្រាជ្ញ ៕

ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល


Tags: National news local news social news Cambodia Khmer Asia Phnom Penh