ស្ទើរតែមិនគួរអោយជឿ ៖ យោងតាមការដកស្រង់អត្ថបទផ្សាយ ពីទំព័រ បរទេស sftimesអោយដឹងថា លោក Josh ពិតជាធ្លាប់បានដឹងថា បណ្តាមិត្តភក្កិរបស់គាត់ចូលចិត្តធ្វើរឿងឆ្គួតៗតែមិននឹកស្មានដល់ ថ្នាក់នេះ នោះទេ ។ ជាការពិត មុននឹង ទស្សនាវីដេអូ ដ៏ភ្ញាក់ផ្អើលខាងក្រោមនេះ សូមអាន សេចក្តី អធិប្បាយចេញពីចិត្តបន្តិចទៅ របស់លោក Josh ដោយនៅក្នុងនោះ គាត់បានបញ្ជាក់ថា ៖ គាត់គឺជា មនុស្ស ដែលខ្លាចខ្ពស់ជាទីបំផុត គាត់ជាមនុស្ស ពុំធ្លាប់លេងកីឡា លោតពីលើអាកាសពីមុនមកនោះ ទេ គាត់ក៏ជាមនុស្ស មិនសូវជាចេះញ៉ាំស្រា ប៉ុន្មានដែរ ជាការពិត គាត់ពិតជាមិនបានលឺសម្លេង យន្ត ហោះអ្វីនោះទេ ពីព្រោះ ក្រុមមិត្តភក្កិរបស់គាត់បានបំពាក់ Ear Plugចូលទៅក្នុងត្រចៀកគាត់ទាំងសង ហើយអ្វីដែលគាត់បាននៅចាំ អំឡុងកម្មវិធីខួបកំណើតគាត់នោះ គឺថា មានក្រុមមនុស្ស បាននាំខ្លួន គាត់ចេញពីក្នុងក្លឹប ក្រោយមកទៀត គាត់ពិតជា មិនបានចាំអ្វីនោះទេ ខណៈដឹងខ្លួនឡើងសំកាំងខ្លួន នៅលើអាកាសតែម្តង ខណៈគាត់ស្មាលា អោយដឹងថា សឹងតែឈប់ផឹកស្រា កុំអោយសន្លប់ទៀតក្នុង ថ្ងៃខួបកំណើតរបស់ខ្លួន ។ ជ្រាបកាន់តែច្បាស់ ថាតើ ការធ្វើអោយមិត្តភក្កិរបស់ខ្លួន មានភាពភ្ញាក់ ផ្អើលក្នុងថ្ងៃខួបកំណើត ស្រឡាំងកាំង យ៉ាងណានោះ តាមដានទស្សនាបន្តិចទៅ ៖
ប្រែសម្រួល ៖ កុសល
ប្រភព ៖ sftimes