CamNews

ម៉ូតូ 

ម៉ូតូ Honda Wave ស៊េរីថ្មី ឆ្នាំ២០១៤ បំពាក់ប្រព័ន្ធ air cool ការពារម៉ាស៊ីន

ម៉ូតូ Honda Wave គឺជាប្រភេទម៉ូតូមួយ ដែលធ្លាប់មានឈ្មោះល្បីល្បាញ និង ពេញនិយមបំផុត
កាលពីរយៈពេល ៥ ឆ្នាំមុន  នៅក្នុងព្រះរាជាណាចក្រកម្ពុជា។ យុវវ័យនៅពេលនោះ  មានការ
គាំទ្រយ៉ាងខ្លាំង ដោយសារតែ ម៉ូតូនេះ មានរាងស្អាត គុណភាពល្អ ហើយអ្វីដែលពិសេសនោះ
គឺ ស៊ីសំាងតិច ជាងប្រភេទម៉ូតូផ្សេងៗ ទៀត។

ប៉ុន្តែ ចាប់ពីពេលនោះមក ម៉ូតូ Honda Wave បានបាត់មុខបន្តិចម្តងៗ  ព្រោះតែមានការប្រកួត
ប្រជែង  ផ្នែកទីផ្សារម៉ូតូធំទូលាយ  នៅក្នុងរយៈពេលប៉ុន្មានចុងក្រោយនេះ។ ម្យ៉ាងវិញទៀត គឺ
យើងឃើញមាន ការនាំចូលប្រភេទម៉ូតូផ្សេងៗ ដូចជាប្រភេទម៉ូតូ អូតូ (Auto) ដែលទទួលបាន
ការចាប់អារម្មណ៍យ៉ាងខ្លាំងពីសំណាក់យុវវ័យសម័យទំនើប។

ថ្មីៗ នេះ  ក្រុមហ៊ុនផលិតម៉ូតូម៉ាក Honda  បានផលិតចេញ  នូវម៉ូតូម៉ាក Honda Wave ស៊េរីថ្មី
ឆ្នាំ២០១៤ ជាមួយនឹងរូបរាងថ្មី ដ៏ស្រស់ស្អាត ផ្លាស់ប្តូរម៉ាស៊ីនថ្មី   បំពាក់ដោយប្រព័ន្ធ air cool
ការពារម៉ាស៊ីន រត់ផ្លូវឆ្ងាយ ពេលក្តៅខ្លាំង មានកំលាំង ១១០សេសេ  អាចផ្ទុកសាំងបាន ៣,៧
លីត្រ និង​មានតំលៃ ១,៦៣៩ដុល្លារ នៅម៉ាឡេស៊ី៕

សូមទស្សនា រូបភាព ខាងក្រោម!!!


ប្រែសម្រួលដោយ៖ វណ្ណៈ
ប្រភព៖​tbsmotors


Tags: Motorcycle Honda Wave 110 R/RS