ព័ត៌មានរូបភាព ៖ ជាការពិត សិស្សនិស្សិតនៅសកលវិទ្យាល័យទាំងអស់ មិនប្រាកដថា ជា
សិស្សគំរូទាំងអស់នោះទេ នៅក្នុងនោះ ក៏មានមួយចំនួនតូច ដែលជាសិស្សតែងតែផ្តល់នូវ
រឿងអសកម្ម ក៏ដូចជាអវិជ្ជមានដល់សកលវិទ្យាល័យទាំងមូល។
ដូច្នេះ ឆ្លៀតនៅក្នុងឧកាសនេះ ទំព័រសារព័ត៌មានកំសាន្តយើងខ្ញុំ សូមនាំអារម្មណ៍ប្រិយមិត្ត
អ្នកអាន ងាកក្រឡេកមកមើលនូវអត្ថបទរូបភាព ដែលនៅក្នុងនោះនិយាយអំពើសកម្មភាព
អវិជ្ជមាន មួយចំនួន របស់ក្រុមនិស្សិតតែងបង្កឡើង រហូតដល់ឈានការចាប់ឃាត់ខ្លួន ។
ជ្រាបកាន់តែច្បាស់ តាមដានទស្សនាបណ្តារូបភាពមួយចំនួន ដែលមានជាបន្តបន្ទាប់នៅ
ខាងក្រោមនេះទាំងអស់គ្នាណា ៖
នាង Kiera Wilmot និស្សិតស្រី វ័យ ១៦ ឆ្នាំ ចាប់ឃាត់ខ្លួន បន្ទាប់ពីបង្កើតបាននូវគ្រាប់បែកដៃ
នាង Diane Tran វ័យ ១៧ ឆ្នាំ មកពីរដ្ឋ Texas ចាប់ឃាត់ខ្លួន បន្ទាប់ពីអវត្តមានច្រើនពេក
និស្សិតប្រុសម្នាក់នេះ ត្រូវបានចាប់ឃាត់ខ្លួន បន្ទាប់ពីបានបន្សល់ទុកសន្លឹកកិច្ចការផ្ទះ (Ho-
mework) នៅកន្លែងចេញប្រតិបត្តិការលួច
John McGuinness សិស្សវិទ្យាល័យមា្នក់ ត្រូវបានចាប់ឃាត់ខ្លួន បន្ទាប់ពីវាយមិត្តស្រី នៅក្នុង
បរិវេណវិទ្យាល័យ
សិស្សវិទ្យាល័យ វ័យ ១៦ ឆ្នាំ ចាប់ឃាត់ខ្លួន បន្ទាប់ពីបានលួចចូលទិន្នន័យសាលា ដោយធ្វើ
ការកែពិន្ទុរបស់ខ្លួន អោយល្អឡើងវិញ៕
ដោយ ៖ ពិសី