គេហទំព័រ HK Channel ថ្មីៗនេះបានចុះផ្សាយព័ត៌មានមួយ ដែលបាននិយាយថា តារាសំដែង
ក្បាច់គុណលោក Andy Lau(លី តាវហួរ) បានចំណាយប្រាក់អស់ ២០០ លានយ័ន ដើម្បីទិញ
យន្តហោះផ្ទាល់ខ្លួនមួយ ក្នុងឪកាសបុណ្យខួបកំណើយមួយឆ្នាំ របស់កូនស្រី ។
យន្តហោះនោះគឺ Embraer Legacy 650 ដែលអាចផ្ទុកមនុស្សបាន ១៣ នាក់ បំពាក់នៅគ្រឿង
សង្ហារឹម និង ផ្ទះបាយផងដែរ ហើយមានកៅអីនៅកាប៊ីន សំរាប់ ៣ នាក ។ មូលហេតុដែលនាំ
អោយ Andy Lau ទិញយន្តហោះផ្ទាល់ខ្លួននេះ គឺព្រោះតែលោក ចង់ការពារក្រុមគ្រួសាររបស់
លោកក្នុងកំរិតខ្ពស់ ម្យ៉ាងទៀតវាធ្វើអោយងាយស្រួល សំរាប់ការងាររបស់លោក ដែលតែងតែ
ផ្លាស់ប្តូរទីកន្លែងញឹកញាប់ ទៅក្រៅប្រទេសផងនោះ ៕
ដោយ ៖ លីលី
ប្រភព ៖ k14