ព័ត៌មានកីឡា៖ លោក Barack Obama ដែលជាប្រធានាធិបតីរបស់ ប្រទេសសហរដ្ឋអាមរិក កាលពីម្សិលមិញ បានសម្ដែងការគួរសម ផ្ដល់អនុសាសន៍លើ សំណុំបញ្ហារបស់ FIFA ទាក់ទងទៅលើករណីអំពើ ពុករលួយ ដែលបានកើតឡើងក្នុងចង្កោមនៃការដឹកនាំរបស់ លោក sepp blatter ។
យោងតាមប្រភពព័ត៌មានបានបន្ដទៀតថា លោក Barack Obama ពិតជាមានការចាប់អារម្មណ៍ខ្ពស់ចំពោះ វិស័យកីឡាបាល់ទាត់ ខណៈដែលលោក បានអះអាងថា កីឡាបាល់ទាត់គឺជា កិច្ចសហប្រត្ដិបត្ដិការណ៍មួយដែលត្រូវមានការដំណើរការណ៍ប្រកបដោយ ការទទួលខុសត្រូវ និងការសាមគ្គីភាព ដ៏រឹងមាំ។
ទាក់ទិនទៅនឹងកិច្ចស៊ើបអង្កេតរបស់ FBI លោក Barack Obama មិនបានថ្លែងអ្វីទាំងអស់ ប៉ុន្ដែទន្ទឹមនឹងនោះ គាត់បានបន្ដទៀតថា កីឡាបាល់ទាត់មិនត្រឹមតែជា វិស័យមួយដែលមានសារះសំខាន់ នោះទេហើយក៏ជាប្រភពនៃមោទនភាព និងគុណតម្លៃជាតិ ដែលមិនគួរឲ្យជឿទៀតផង ។ ហើយមិនត្រឹមតែប៉ុណ្ណោះ សហរដ្ឋអាមេរិក នឹងគ្រោងសម្រេចឲ្យកាន់តែច្បាស់ថា រាល់កីឡាណាដែលទទួលបានប្រជាប្រិយភាពច្រើនជាងគេ នោះនឹងត្រូវបានកាន់តែជួយជម្រុញឲ្យមានភាពសុច្ចរិត និង ល្អប្រសើរថែមទៀត ។
ដោយ៖ អឿ អ៊ុយ
ប្រភព៖ torontosun