CamNews

តារា 

ខេមរៈ សិរីមន្ត នៅ​ស្តាត​អូឡាំពិក​យប់​មិញ ធ្វើ​ឱ្យ​អ្នកគាំទ្រ​ពុះ​កញ្ជ្រោល

ភ្នំពេញ៖ វត្តមានរបស់កំពូលតារាចម្រៀង លោក ខេមរៈ សិរីមន្ត កាលពីយប់មិញនេះ បានធ្វើឱ្យឆាកតន្រ្តី Singha Staium នៅស្តាតអូឡាំពិក មានភាពអ៊ូអរឡើងវិញ ខណៈដែលការប្រកួតបាល់ទាត់ រវាងក្រុមហ៊ុន Manchester City និង Manchester United មិនទាន់ចាប់ផ្តើមនៅឡើយ ប៉ុន្តែយុវវ័យរាប់ពាន់នាក់ បានហោរកញ្ជ្រៀវជាងទស្សនាបាល់ទាត់ទៅទៀត ។

លោក ខេមរៈ សិរីមន្ត ដែលជាកំពូលតារាចម្រៀងប្រចាំនៅផលិតកម្ម សាន់ដេរ បានផ្តល់ជូនដល់អ្នកគាំទ្ររបស់លោក ចំនួន ៤បទ ដែលនៅក្នុងនោះ មានទាំងបទញាក់ផង និង បទសង់ទីម៉ង់ផង ប៉ុន្តែបទចម្រៀង ដែលធ្វើឱ្យទស្សនជនពុះកញ្ជ្រោលខ្លាំងបំផុតនោះ គឺបទ "តឹងទ្រូងស្ទើរធ្លាយ និយាយមិនចេញ" ដែលកំពុងពេញនិយម នាថ្មីៗនេះ ជាពិសេសក្នុងស្រទាប់យុវវ័យខ្មែរ។

យ៉ាងណាក៏ដោយ បទចម្រៀងទាំងនេះ គ្រាន់តែជាការច្រៀងកំដរ ដល់យុវវ័យនិយមគាំទ្របាល់ទាត់ ដែលបានមកចូលរួមទស្សនាការផ្សាយផ្ទាល់ ដោយកម្មវិធី Singha Staium តែប៉ុណ្ណោះ ។ ក្រៅពីលោក ខេមរៈ សីរីមន្ត ក៏មានតារាចម្រៀងថ្មីចាស់ផ្សេងៗទៀត ដូចជា យូរី ជាដើម ។

Singha Stadium គឺជាព្រឹត្តិការណ៍ជួបជុំទស្សនា ដោយផ្សាយផ្ទាល់ ការប្រកួតបាល់ទាត់ លីកកំពូលរបស់អង់គ្លេស នៅក្នុងប្រទេសកម្ពុជា ដែលរៀបចំដោយ ក្រុមហ៊ុនចែកចាយស្រាបៀរ Singha ។ កម្មវិធីនេះ ក៏ផ្តល់ឱកាស ដល់អ្នកចូលរួម ឈ្នះរង្វាន់ទ្វេដងផងដែរ។ រង្វាន់ទាំងនេះ មានដូចជា អាវយឺត Manchester United បាល់ទាត់ Manchester United មួក SINGHA និង មួក Manchester United ក៏ដូចជា ឆ័ត្រ និងអាវយឺត SINGHA ។ សឹង្ហា ក៏នឹងរៀបចំការទស្សនាផ្ទាល់ ការប្រកួតពិសេសរវាងក្រុមបាល់ទាត់ Manchester United និង Liverpool នៅថ្ងៃទី១៤ ខែធ្នូ ឆ្នាំ ២០១៤ ខាងមុខនេះ៕



ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល


Tags: National news local news social news Cambodia Khmer Asia Phnom Penh