ចិន៖ តាមការអោយដឹងពីក្រុមប៉ូលីស នៅក្នុខេត្ដ Guiyang ភាគនិរតីនៃប្រទេសចិន កាលពី
ពេលថ្មីៗនេះថា ទំនិញជាច្រើនមុខ ដែលត្រូវបានគេពិនិត្យឃើញថា ជារបស់របរក្លែងក្លាយ
ហើយភាគច្រើនជារបស់ក្នុងស្រុក និងនាំចូលមកពីក្រៅស្រុកផងដែរ គឺត្រូវបានដុតបំផ្លាញ។
សេចក្ដីរាយការណ៍របស់ UN បានបញ្ចាក់ថា ទំនិញសំខាន់ៗ ដែលត្រូវបានគេដុចចោលក្នុង
ថ្ងៃនេះរួមមាន CD, VCDs, នាឡិកា បារី គ្រឿងសំអាង និងសម្លៀកបំពាក់មួយចំនួនផងដែរ។
របាយការណ៍នេះ ក៏បានបញ្ចាក់ផងដែរថា ការដុតបំផ្លាញនេះ គឺនឹងត្រូវខាតថវិការជិត ២១
លានផោនហើយ និងករណីបន្ដអាចនឹងឡើងច្រើនជាងនេះ។
អាជ្ងាធរក្នុងស្រុក បានបង្ហាញថា ការធ្វើបែបនេះ គឺជាការយកចិត្ដទុកដាក់ គិតគូចចំពោះសុខ
ភាពប្រជាជន និងក៏ដូចជាការ ចាត់វិធានការបន្ទាន់ ទៅលើការធ្វើពាណិជ្ជកម្មទិញដូរ ក្រៅនិង
ក្នុងស្រុកផង ពោលគឺយើងទាំងអស់គ្នា ត្រូវតែមានការប្រុងប្រយ័ត្នចំពោះការធ្វើពាណិជ្ជកម្ម
បែបខ្នាតធំ៕
ដោយ៖ នារី
ប្រភព៖ dailymail