CamNews

តារា 

នៅសុខៗ ហេតុអី នាយ គ្រឿន កោរសក់អ៊ីចឹង? (Video Inside)

ភ្នំពេញ៖ ឃ្លីបវីដេអូមួយដែលត្រូវបាន គេយកបង្ហោះនៅលើបណ្តាញ ទំនាក់ទំនងសង្គម Facebook បានបង្ហាញឲ្យឃើញថា តារាកំប្លែងដែលកំពុងតែល្បីឈ្មោះ ក្នុងក្រុមកំប្លែង CTN នាយ គ្រឿន នៅសុខៗស្រាប់តែកោរសក់ ដោយមិនបានបញ្ជាក់ច្បាស់ ពីមូលហេតុឡើយ ដែលនេះជាដើមហេតុ ធ្វើឲ្យទស្សនិកជនជាច្រើន មានការងឿងឆ្ងល់មិនតិចទេ។

ឃ្លីបវីដេអូមួយដែលមានរយៈពេល មិនដល់១នាទីទេ បានបង្ហាញឲ្យឃើញពីកាយវិការ ក្នុង ការកោរសក់ របស់តារាកំប្លែង នាយ គ្រឿន បានធ្វើឲ្យអ្នកគាំទ្រ លោកជាច្រើន នាំគ្នាលាន់មាត់ថា ការកោរសក់របស់ នាយ គ្រឿន នោះ គ្រាន់តែជាការសម្តែង នៅក្នុងរឿងតែប៉ុណ្ណោះ មិនទាក់ ទងនិង បញ្ហាផ្ទាល់ខ្លួន របស់លោកទេមើលទៅ ៕


ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល


Tags: National news local news social news Cambodia Khmer Asia Phnom Penh