CamNews

ព័ត៌មានអន្តរជាតិ 

ស្លាប់ទៀតហើយ ដោយសារ ជម្ងឺផ្លូវដង្ហើម Mers ចូលពលករខ្មែរ​ ប្រយ័ត្ន ពីបញ្ហានេះ ទាំងអស់គ្នា

ព័ត៌មានអន្តរជាតិ ៖ ជនរងគ្រោះទី ៧ ហើយ បានស្លាប់បាត់បង់ជីវិត នៅកូរ៉េខាងត្បូងក្រោយពីមាន ករណីឆ្លងវីរុសផ្លូវដង្ហើម Middle East Respiratory Syndrome (Mers) នេះ  បើ យោងតាមការគូស បញ្ជាក់ ពីរដ្ឋមន្រ្តីក្រសួង សុខាភិបាល ។


សម្រង់អត្ថបទផ្សាយ ពីទំព័រ ប៊ីប៊ីស៊ី អោយដឹង ថា  ជន រងគ្រោះស្លាប់ ទី ៧ លើក នេះ គឺជាអ្នកជម្ងឺ ភេទស្រី មានវ័យ ៦៨ ឆ្នាំ ដែលធ្លាប់មានជម្ងឺបេះដូង បានឆ្លងវីរុសដង្ហើមប្រភេទនេះ  ពីក្រុមអ្នកជម្ងឺ ឆ្លងស្នាក់នៅ ក្នុងមន្ទីរពេទ្យតែមួយ ។   មកទល់ នឹង បច្ចុប្បន្នភាព ថ្ងៃអង្គារ តួរ លេខ អ្នកឆ្លង Mers បានកើនឡើង ៨ នាក់ទៀត ដូច្នេះ ញ៉ាំង អោយ តួរលេខសរុប ពលរដ្ឋកូរ៉េខាងត្បូង ឆ្លងវីរុស Mers កើនសរុបដល់ទៅ ៩៥ នាក់   ជា  តួរលេខ ឆ្លង កើនខ្ពស់បំផុត បន្ទាប់ពីទឹកដីកំណើតវីរុស Mers ពី មជ្ឈឹមបូពាហ៍ ៕


ប្រែសម្រួល ៖ កុសល

ប្រភព ៖ ប៊ីប៊ីស៊ី


Tags: Int news Star news Breking news South korea North korea US Military Drill Kim Jong Un Mers