CamNews

តារា 

លាន អាព្រីគីនីន សង្ស័យបញ្ចប់សិល្បៈ ទៅសម្ងំរកស៊ីឈើ ?

ភ្នំពេញៈ អស់រយៈពេលមិនតិចឆ្នាំទេ ដែលលោក លាន អាព្រីលគីនីន អតីតជាតារាចម្រៀង និងពិធីករល្បីឈ្មោះមួយរូប នៅស្ថានីយទូរទស្សន៍ ប៉ុស្តិ៍លេខ៥ ក្នុងអំឡុងឆ្នាំ ២០០០ ដល់ ២០០៥ បានបាត់វត្តមាន ពីសង្វៀនសិល្បៈ ដោយគ្មានទស្សនិកជន ណាម្នាក់ដឹងឡើយថា តារារូបនេះចាកចេញពីសិល្បៈ ទៅសម្ងំរស់នៅឯណាទេ ទើបតែថ្មីៗនេះ តារាប្រុសរូបនេះ បាន សម្ញែងរូបភាពជាច្រើន សន្លឹកស្តែងឲ្យឃើញ ថាពេលនេះលោកកំពុង តែរស់នៅក្នុង ខេត្តមួយ ដោយធ្វើឲ្យទស្សនិកជនសង្ស័យថា លោកបញ្ចប់សិល្បៈ ទៅសម្ងំធ្វើជា ឈ្មួលរកស៊ីឈើ ។

រូបថតជាច្រើនសន្លឹកត្រូវ បានម្ចាស់សាម៉ីខ្លួន លោក លាន អាព្រីគីនីន បានយកមកបង្ហោះ បង្អួតអ្នកគាំទ្រ នៅលើ Facebook របស់ខ្លួន កាលពីពេលថ្មីៗនេះ ដែលស្តែងឲ្យឃើញ រូប លោក ជាមួយនិងឈើជាច្រើន នៅពីក្រោយខ្នងរបស់លោក ដែលសរបញ្ជាក់ឲ្យទស្សនិកជន និងអ្នកគាំទ្របានឃើញរូបភាពនេះ ហើយមានមន្ទិលសង្ស័យថា តារាចម្រៀងដែលចូលចិត្ត លេងស្ទីលម៉ូដសក់ និងសម្លៀកបំពាក់រូបនេះ ទំនងជាបញ្ចប់អាជីពសិល្បៈ ទៅសម្ងំរកស៊ីឈើ ហើយមើលទៅ ព្រោះបើតាមរូបភាពបាន បង្ហាញឲ្យឃើញថា លោក គីនីន ហាក់មានសាច់ ឈាមស្រស់ថ្លា ឡូយឆាយមិនចាញ់ កាលនៅប្រឡូក សិល្បៈប៉ុន្មានទេ ។

ទាក់ទងនិងការសង្ស័យខាងលើនេះ គេហទំព័រ Looking TODAY មិនអាចសុំការបកស្រាយ ពី លោក លាន អាព្រីលគីនីន បានទេ នៅថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០១៤នេះ ។ ពាក់ព័ន្ធនឹង ការបង្ហោះរូបនេះ ខាងគេហទំព័រ ក៏មិនដឹងច្បាស់ថា ស្ថិតនៅក្នុងខេត្តណា ? ហើយឈើទាំង អស់នោះ ជារបស់លោក ឫយ៉ាងណាទេ ? ដោយការលើកឡើងខាងលើនេះ គ្រាន់តែជា ចម្ងល់ និងការសង្ស័យរបស់មហាជន ក្រោយពីលោកបានបង្ហោះ រូបនេះនៅលើ Facebook តែប៉ុណ្ណោះ ៕

ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល


Tags: National news local news social news Cambodia Khmer Asia Phnom Penh