ព័ត៌មានអន្តរជាតិ ៖ ឧទ្ធម្ភាគចក្រមួយគ្រឿង ដែលគេដឹងថា ជាឧទ្ធម្ភាគចក្រពន្លត់អគ្គិភ័យ បានធ្លាក់ ចំកណ្តាល ទីក្រុងពាណិជ្ជកម្ម Gwangju ដែល មានចម្ងាយ ៣៣០ គីឡូម៉ែត្រ ភាគខាងត្បូងទីក្រុង សេអ៊ូល បណ្តាល ឲ្យមនុស្ស ៣នាក់ស្លាប់។
ទីភ្នាក់ងារព័ត៌មាន ចិន ស៊ិនហួរ បានចេញផ្សាយ នៅថ្ងៃព្រហស្បតិ៍ ទី១៧ ខែកក្កដា ឆ្នាំ ២០១៤ នេះ ថា កងកម្លាំងទ័ពអាកាស របស់ កូរ៉េខាងត្បូង បានអះអាងថាឧទ្ធម្ភាគចក្រខាងលើនេះត្រូវបានអាជ្ញា ធរ បញ្ជូនទៅរុករកមនុស្ស កំពុងបាត់ខ្លួននៅឡើយ ក្នុងនាវាសេវ៉ូល ដែលបានលិច កាលពីខែមេសា កន្លង ទៅនេះ ដោយគេមិនបានបញ្ជាក់ថា មានមនុស្សប៉ុន្មាននាក់ជិះនៅលើ ឧទ្ធម្ភាគចក្រនោះទេ ។
គួរបញ្ជាក់ថា ឧទ្ធម្ភាគចក្រ ខាងលើ បានធ្លាក់កាលពីវេលាម៉ោង ១០និង ៥៣នាទីព្រឹក ម៉ោង នៅទី ក្រុង សេអ៊ូល ហើយ ចំពោះមូលហេតុវិញនោះ ក្រុមជំនាញ កំពុងតែធ្វើការតាមដាន នៅនឹងកន្លែង ហេតុ ៕
ប្រែសម្រួល ៖ កុសល
ប្រភព ៖ ស៊ិនហួរ និង ដើមអម្ពិល