CamNews

តារា 

អតីតរាជនីសម្រស់ រងគ្រោះព្រោះវះយកលលាដ៍ ដាក់ក្នុងពោះ

ក្រុង​ញូវយ៉ក:​ លោក​ Hilton ជា​ប្តី​របស់​រាជិនី​សម្រស់​ប្រចាំ​កម្មវិធី Idaho ​បានរក​ឃើញ​ឧបទ្ទវ​ហេតុ
​ដ៏​គួរ​ឲ្យ​រន្ធត់​ព្រឺព្រួច​កើត​ឡើង​លើ​ប្រពន្ធលោក ​គឺ​នាង  Jamie Hilton​  នា​ពេល​រអិល​ដួល​ផ្ងារ​ក្រោយ
​ក្បាល​បោក​នឹង​ផ្ទាំង​ថ្ម​នៃ​ច្រាំង​ទន្លេ​មួយ។ ទិដ្ឋ​ភាព​នោះ​បាន​ធ្វើ​ឲ្យ​រូប​លោក​ជា​ស្វាមី​ភ័យ​តក់​ស្លុត​ញ័រ
​អស់ប្រាណ​។

លោក Hilton  និយាយ​ថា៖ « ខ្ញុំ​បាន​ស្រែក​ហៅ​ឈ្មោះ​នាង​ម្តង​ហើយ​ម្តង​ទៀត​ យ៉ាង​ញ័រ​មាត់​តែ​ម្ដង​
ហើយ​ខ្ញុំ​ក៏​ស្ទុះ​លោត​ទៅ​ត្រកង​នាង​ភ្លាម»។គូ​ស្នេហ៍​នេះ​កំពុង​តែនាំ​គ្នា​ស្ទូច​ត្រី​លេង​កម្សាន្ត​នៅ​តំបន់
​ព្រំ​ដែន​រដ្ឋ​អាយដាហូ​ និង​រដ្ឋ​​អ័ររីហ្គេន សហរដ្ឋ​អាមេរិក  ដែល​ស្ថិត​នៅ​ឆ្ងាយ​ពី​ផ្លូវ​គោក  ជា​ហេតុ​ពិ
បាក​នឹង​រក​អ្នក​ជួយ​សង្គ្រោះ​។ ទីបំផុត​លោក​ក៏​រក​បាន​ទូក​មួយ​ដឹក​ភរិយា​មុន​នឹង​បន្ត​ជិះ​ឧទ្ធម្ភាគចក្រ
​ទៅ​កាន់​​មន្ទីរ​ពេទ្យ​ "សែន​អាល់ផូណុស"  ក្នុង​ទីក្រុង​   "ប័រស៍​" ដែល​ចំណាយ​ពេល​ដល់​ទៅ​បី​ម៉ោង​
ឯ​ណោះ​ទើប​បាន​មក​ដល់​កន្លែង​ព្យាបាល។

គួររំឮកផងដែរថា​ ពេលមក​ដល់​មន្ទីរ​ពេទ្យ ​ក្រុម​វេជ្ជបណ្ឌិត​បាន​ប្រាប់​លោក​ Hilton ថាស្ថានភាព​ជំងឺ
​របស់​ប្រពន្ធ​លោក​មាន​សង្ឃឹម​រស់​តែ​​ ៥០ ​ភាគ​រយ​ប៉ុណ្ណោះ ។ ជា​ពិសេស​ ខួរ​ក្បាល​រង​ការ​ប៉ះ​ទង្គិច
​ធ្ងន់ធ្ងរ​ដែល​វា​អាច​រីកមាឌ។ ដូច្នេះ លោក​ចាំបាច់​ត្រូវ​កាត់​យក​ឆ្អឹង​លលាដ៍​ក្បាល​នាង​មួយ​ផ្នែក​ចេញ
ក្រុម​វេជ្ជបណ្ឌិត  ​   បាន​សម្រេច​យក​បំណែក​ឆ្អឹង​លលាដ៍​ក្បាល​នោះ  យក​ទៅ​រក្សា​ទុក​នៅ​ក្នុង​ពោះ
​របស់​នាង​អស់​រយៈ​ពេល៤២​ ថ្ងៃ​ ដើម្បី​ឲ្យ​សំណុំ​ខួរ​ក្បាល​សះ​ស្បើយ​ឡើង​វិញទើប​ដក​យក​បំណែក​
ឆ្អឹង​លលាដ៍​ក្បាល​ពី​ក្នុង​ពោះ​មក​ភ្ជាប់​នឹង​គ្រោង​ឆ្អឹង ​ ក្បាល​ទាំង​មូល​។

លើសពីនេះទៅទៀត  របាយការណ៍ដដែល​​ បានបន្ថែមអោយដឹងផងដែរថា គ្រោះ​ថ្នាក់​កើត​ឡើង
​នោះ​នៅ​ក្នុង​ខែ​មិថុនា  ។   បច្ចុប្បន្ន​អតីត​រាជិនី​សម្រស់​រូប​នេះ​  ស្ទើរ​តែ​មិន​​អាច​ចងចាំ​ហេតុ​ការណ៍
ដែល​សឹង​តែ​ឆក់​យក​ជីវិត​នាង  ។ បវរកញ្ញា​ប្រចាំ​រដ្ឋ​  អាយដាហូ​ឆ្នាំ​ ២០០៩ ​រូប​នេះ​បាន​ប្រាប់​ថា ៖
«ពេល​ខ្ញុំ​ដឹង​ខ្លួន​ឡើង​ ស្រាប់​តែ​ឃើញ​មាន​សមា​ជិក​ក្រុម​គ្រួសារ ​និង​ប្តី​នៅ​ក្នុង​បន្ទប់​តែ​ម្តង។ ពួក​គេ​រំ
ភើប​ខ្លាំង​ណាស់​ដែល​ឃើញ​ខ្ញុំ​បើក​ភ្នែក​ដឹង​ខ្លួន​ឡើង​វិញ » ។ តែក្រោយ​មក​នាង​ក៏​បាន​សម្លឹង​មើល
​ទៅ​ស្នាម​កំពក​ប៉ោងលើ​ក្បាល​ពោះ​របស់​នាង  ដែល​ជា​ទី​វេជ្ជបណ្ឌិត​ បាន​វះ​កាត់​ដើម្បី​រក្សា​បំណែក
​ឆ្អឹង​លលាដ៍​ក្បាល​ រង់​ចាំ​ដល់​ថ្ងៃ​តភ្ជាប់​នឹង​ឆ្អឹង​ក្បាល​វិញ​។

វេជ្ជ​បណ្ឌិត​  ថូម៉ាស ម៉ាននីង ដែល​បាន​ព្យាបាល​ឲ្យ​នាង​បាន​ពន្យល់​ថា ៖ «  រាង​កាយ​អ្នក​ជំងឺ​គឺ​ជា​
កន្លែង​ អាច​រក្សា​ឆ្អឹង​លលាដ៍​ក្បាល​នេះ​បាន​ល្អ ប្រសើរ ។  បន្ទាប់​ពី​ជា​សះ​ស្បើយ យើង​នឹង​វះ​យក
​វា​មក​ត​ភ្ជាប់​កន្លែង​ដើម​វិញ» ។ ៤២​ថ្ងៃ​ក្រោយ វេជ្ជបណ្ឌិត​ក៏​បាន​ដក​យក​បំណែក​ឆ្អឹង​លលាដ៍​ក្បាល
​ពី​ក្នុង​ពោះ មក​តភ្ជាប់​នឹង​ឆ្អឹង​ក្បាល​ដូច​ការ​សន្យា។ ករណី វះកាត់​ដ៏​ចម្លែក​នេះ​ក៏​ធ្លាប់​ត្រូវ​បាន​អនុវត្ត
​ជាមួយ​លោក​ពិធីករ​ បុប វូត្រាហ្វ ពេល​រង​របួស​ពី​សង្គ្រាម​ឯ​ប្រទេស​អ៊ីរ៉ាក់​ផង​ដែរ​។

ទោះ​បីជា​ពេល​ឥឡូវ សុខ​ភាព​របស់​នាង ចាមី បាន​សះស្បើយ​លឿន​ក៏​ពិត​មែន ប៉ុន្តែ​នាង​នៅមិន​
ទាន់​អស់​អារម្មណ៍​ភិតភ័យ​ឡើយ ដោយ​នាង​ថ្លែង​ថា៖  « បាន​រួច​ជីវិត​ពី​ទ្វារ​យមរាជ​មក​វិញ ពិត​ជា
​រឿង​មួយ​ដ៏​អស្ចារ្យ​ណាស់​សម្រាប់​រូប​ខ្ញុំ និង​ក្រុម​គ្រួសារ» ៕

ដោយ ៖ ពិសី
ប្រភព ៖ Dailymail


Tags: international news strange entertainment