CamNews

តារា 

Zhao Wei ជាតារាជាប់ឈ្មោះជាសេដ្ឋីនី ដែលមានផ្ទះវីឡាជាច្រើនខ្នង

ទស្សនិកជនច្បាស់ជាបានស្គាល់នាងហើយ  Zhao Wei  គឺជាតារាសំដែងមួយរូប ដែលបាន
លេចមុខល្បី ពេលដែលនាងសំដែងរឿង ព្រះនាងយេយេ តួរឈ្មោះ ត្រចៀកកាំ ។ បើយោង
តាមគេហទំព័ររបស់ចិន QQ បានចុះផ្សាយថា Zhao Wei ជាតារាដែលជាប់ឈ្មោះជាសេដ្ឋីនី
មានទ្រព្យសម្បត្តិច្រើន ជាពិសេសផ្ទះវីឡា ហើយទ្រព្យសម្បត្តិរបស់នាង ភាគច្រើនបានមក
តែពីការសំដែងតែប៉ុណ្ណោះ ។



នៅសៀងហៃ Zhao Wei មានផ្ទះវីឡា ៧ ខ្នង ដែលនាងចំណាយប្រាក់អស់ ៣០ លានយ័ន ។
នៅប៉េកាំង នាងបានទិញផ្ទះវីឡាបាន ២ ខ្នងទៀត ដែលមានតំលៃមិនតិចជាង ៥០ លានយ័ន
នោះទេ ។ នៅមិនទាន់អស់ទេ ដោយនៅសាំងហ្គាព័រ នាងបានទិញ វីឡាមួយនៅជិតឆ្នេរខ្សាច់
ដែលមានតំលៃប្រហែល ៣០ លានយ័ន ។



បន្តដល់សៀងហៃ នៅខែមករា ២០១២ នាងបានទិញផ្ទះវីឡា ២ ទៀតនៅភាគខាងលិច ហុង
កុង ដែលមានតំលៃប្រហែល ៥០ លានដុល្លារហុងកុង ។ មិនទាន់អស់ចិត្ត នាងនិងស្វាមីរបស់
នាង បានទិញដីមួយកន្លែង សាងសង់រោងចក្រផលិតស្រា នៅបារាំង ដែលមានតំលៃប្រហែល
៤ លានអឺរ៉ូ ។ បើនិយាយពីឡានវិញ នាងមានឡានប្រណិតៗ លំដាប់ខ្ពស់ទាំងអស់ ៧ គ្រឿង៕


ដោយ ៖ លីលី
ប្រភព ៖ k14 


Tags: star entertainment cbiz