CamNews

រូបភាព 

សំណង់អាគារអច្ឆិរយៈ ដែលត្រូវសន្មត់ថា ជាទីក្រុងខ្មោចទាំង ៥ ត្រូវបានគេ បោះបង់ចោល

ព័ត៌មានរូបភាព ៖ ពិតណាស់ នៅលើពិភពលោកយើងនេះ សំណង់អាគារមហិមា ក៏ដូចជា
សំណង់អាគារអច្ឆិរយៈ  តែងតែសំកាំងខ្លួនឡើង  នៅតាមបណ្តាប្រទេសមួយចំនួននៅលើ
ពិភពលោកយើងនេះ  ។ ដោយឡែក  នៅឯប្រទេសចិនឯណោះវិញ  កាលពីពេលថ្មីៗនេះ
ចិន បានបង្ហាញនូវសំណង់អាគារមួយ ដែលពិភពលោកបានទទួលស្គាល់ថាវាគឺជាសំនង់
អាគារធំជាងគេបង្អស់លើលោក។

យ៉ាងណាមិញ នៅចិន  មិនត្រឹមតែមានសំណង់អាគារធំមហិមា  ដែលពិភពលោកទទួល
ស្គាល់នោះទេ តែនៅក្នុងនោះ ចិនក៏មានសំណង់អាគារធំ ក៏ដូចជា អច្ឆិរយៈដែលត្រូវបាន
គេបោះបង់ចោល    និង ទទួលស្គាល់ផងដែរ ។ ជ្រាបកាន់តែច្បាស់ ថាតើសំណង់អាគារ
ទាំង ៥   របស់ចិននោះ  មានរូបរាងយ៉ាងណានោះ  តាមដានទស្សនាបណ្តារូបភាពដែល
មានជាបន្តបន្ទាប់នៅខាងក្រោមនេះទាំងអស់គ្នាណា ៖

Chennggong សំណង់អាគារថ្មី  មានសំណង់ផ្ទះល្វែងដល់ទៅ  ១០០,០០០ តែគ្មានប្រជា
ជនរស់នៅ មានទីតាំងនៅជិតក្រុង Kunming  ប្រទេសចិន  សព្វថ្ងៃស្ងាត់ជ្រងំ ត្រូវបានគេ
សន្មត់ថា ជាទីក្រុងខ្មោច ។

សំណង់ផ្សារទំនើបធំជាងគេបង្អស់    របស់ប្រទេសចិន  ( World's Largest Mall: Almost
Empty Since 2005 ) មានទីតាំងនៅឯជាយក្រុង Dongguang ប្រទេសចិន


សំណង់អាគារ     Kangbashi area  មានសំណង់អាគារសម្រាប់ពលរដ្ឋរាប់លាននាក់​ តែ
ដឹងអីថា មានប្រជាជនរស់នៅត្រឹមតែ ២៨,០០០ នាក់តែប៉ុណ្ណោះ


"Thames Town" មានទីតាំង ចម្ងាយប្រមាណជាង ១៩ ម៉ាយ ពីភាគកណ្តាលក្រុងសៀង
ហៃ បានបើកកាលពីអំឡុងឆ្នាំ ២០០៦ តែអ្វីដែលជាភាពប្លែកនោះគឺថា មានដង់ស៊ីតេ នៃ
ចំនួនពលរដ្ឋរស់នៅតិច   ស្របពេលដែល វាគឺជាកន្លែងដែលគូស្នេហ៍ថ្មីទើបនឹងរៀបការ
រួច ច្រើនទៅថតនៅទីនោះ។


ឧទ្យានជាតិ      ដែលមិនទាន់សាងសង់រួចធំជាងគេបង្អស់នៅអាស៊ី  ត្រូវបានគេបោះបង់
ចោលដូចគ្នា មានទីតាំងនៅស្រុក Changping ប្រទេសចិន (  Wonderland Amusement
Park: The Largest Incomplete Amusement Park in Asia ) ៕

ដោយ ៖ រិទ្ធី
ប្រភព ៖ online


Tags: international news strange news video news pics