CamNews

សំណើច 

សំណើច រឿង៖ ហេតុអ្វី ស្រមោច មិនស៊ីស្ករ?

ថ្ងៃមួយ ស្រមោចមួយវាយឺតៗ ស្វែងរកចំណីនៅលើផ្ទះមួយ នៅខាងមុខស្រមោចនោះ គេឃើញ
មានស្ករមួយដុំ និង ស្វាយមួយដែលចិតសំបកហើយនៅក្បែរគ្នា។

បន្ទាប់មក គេឃើញស្រមោចនោះ វាយ៉ាងលឿនសំដៅ ទៅរកផ្លែស្វាយ។
ប្រុញ និង ប្អូនរបស់វា កំពុងឈរមើលស្រមោចមួយនោះ

ប្រុញ៖ យី! ហេតុអ្វីស្រមោចមួយនេះ មិនស៊ីស្ករអញ្ចឹង!
ប្អូនប្រុញតប៖ បងឯងពិតជាល្ងងមែន! ស្រមោចមួយនេះ ពិតជាមានផ្ទៃពោះ  បានជាវាទៅស៊ី
ស្វាយមិនស៊ីស្ករនោះ!
ប្រុញ៖ អើ! ម្យ៉ាងដែរ ស្រមោចឃ្លានម្ជូរមើលតែមនុស្ស!!!

ដោយ៖ វណ្ណៈ
ប្រភព៖ khmerjoke