CamNews

ម៉ូតូ 

ម៉ូតូ Aprilia SR Motard ស៊េរីថ្មី ២០១៤ មានរាងបេះដូង

ម៉ូតូ  Aprilia SR Motard គឺជាប្រភេទម៉ូតូ អូតូ  ម៉ូដែលថ្មី ឆ្នាំ២០១៤  ដ៏ស្រស់ស្អាត និងទាក់ទាញបំផុត
ជាមួយរូបរាងដ៏ប្លែក ទាន់សម័យ  សាកសមបំផុតសំរាប់មិត្តយុវវ័យសំរាប់ថ្មី។ ម៉ូតូ  Aprilia SR Motard
ស៊េរីថ្មីនេះ ត្រូវបានតុបតែង និង រចនាម៉ូដឡើង កាន់តែមានភាពទាក់ទាញ ជាមួយនឹងតួខ្លួនទាំងមូល
តែមថ្មី សំបកកង់ និង កែបបែបស្ពត អមជាមួយនឹងអំពូលបំភ្លឺភ្លើងខាងមុខមានភ្នែក១ រាងបេះដូង។

ជាពិសេសម៉ូតូ Aprilia SR Motard ស៊េរីថ្មី ឆ្នាំ២០១៤ នេះ ត្រូវបានបំពាក់ជាមួយនឹងម៉ាស៊ីន ១ កំលាំង ម៉ាស៊ីន ៥០សេសេ មានបំពាក់ប្រព័ន្ធការពារធុងទឹកត្រជាក់ ការពារម៉ាស៊ីនម៉ូតូ  កុំឱ្យក្តៅខ្លាំងពេលធ្វើ ដំណើរ ផ្លូវឆ្ងាយ។ ម៉ូតូ Aprilia SR Motard  ស៊េរីថ្មី ឆ្នាំ២០១៤  មានពីរពណ៌ (ខ្មៅ និង ស)  មានតំលៃ
២,០៩៩ដុល្លារ​ នៅអាមេរិក៕

សូមទស្សនា រូបភាព ខាងក្រោម

ប្រែសម្រួលដោយ៖ វណ្ណៈ
ប្រភព៖ topspeed


Tags: Motorcycle,  2014 Aprilia SR Motard 50