បើតាមប្រភពសារព័ត៌មាន News.sky ដែលបានចេញផ្សាយថ្មីនេះ បានអោយដឹងថា
មន្រ្តីជាន់ខ្ពស់ពីរនាក់របស់ប្រទេស Belarus ដេញចោលពីតំណែងរបស់ខ្លួន បន្ទាប់ពី
មានការបង្ហោះនូវតុក្តតាខ្លាឃ្មុំ ចូលទៅលំហអាកាសពីសំណាក់ជនជាតិ Swedes ។
គួររំឮកផងដែរថា ចំនួនសរុបនៃតុក្តតាខ្លាឃ្មុំ មានដល់ទៅ 879 តុក្តតាខ្លាឃ្មុំឯណោះ ដែលពួកវា
ទាំងអស់ត្រូវបានភ្ជាប់ជាមួយនូវពាក្យស្លោកដែលធ្វើការគាំទ្រនឹងសិទ្ធិមនុស្ស ហើយពួកវាទាំង
អស់ ត្រូវបានបង្ហោះចូលទៅក្នុងលំហអាកាសដោយបុគ្គលិក ភ្នាក់ងារប្រព័ន្ធផ្សព្វផ្សាយពីររូប
ខណៈពេលដែលពួកគេបានធ្វើដំណើរតាមយន្តហោះ។
លើសពីនេះទៅទៀត លោកប្រធានាធិបតីរបស់ប្រទេសនេះ គឺលោក Alexander Lukashenko
ក៏បានធ្វើការកោះហៅប្រជុំនូវអជ្ញាធរមានសមត្ថកិច្ច ក្រោយពីបានហៅការបង្ហោះនូវតុក្តតាខ្លាឃ្មុំ
ទាំងនោះជាការលុកលុយ ក៏ដូចជាការបំពាននូវដែនអធិបតេយ្យភាពរបស់ខ្លួន ។ ក្រោយមក
លោកប្រធានាធិបតីរូបនេះ ក៏ធ្វើការដេញចោលពីតំណែននូវមន្រ្តីជាន់ខ្ពស់ របស់ប្រទេសនេះ
ពោលគឺមន្រ្តីការពារអធិបតេយ្យភាពលំហអាកាស នឹងមន្រ្តីការពារព្រំប្រទល់ដែនជាដើម ក៏ដូច
ជាធ្វើការស្តីបន្ទោសទៅអោយមន្រ្តីជាន់ខ្ពស់ផ្សេងៗទៀតផងដែរ។
គួរបញ្ជាក់ផងដែរថា ការបង្ហោះនូវតុក្តតាខ្លាឃ្មុំអាចធ្វើទៅបាន ក៏ដោយសារតែបុរសជនជាតិ Sw-
edes ពីរនាក់ដែលមានឈ្មោះថា លោក Thomas Mazett នឹងលោក Hannah Frey ក្នុងគោលបំ
ណងសកម្មភាពគាំទ្រសិទ្ធិមនុស្សនៅក្នុងប្រទេសនេះ ក៏ដូចជាធ្វើអោយប្រទេសមួយនេះ មាន
ភាពអាម៉ាស់ បន្ទាប់ពីពួកគេបានឃើញនូវសកម្មភាពមិនគប្បី នៅក្នុងមូលដ្ឋានទ័ពរបស់ប្រទេស
នេះផងដែរ ។ ទាក់ទិននឹងបញ្ហាមួយនេះ បុរសដែលជាជាតិ Swedes ពីររូបនេះ អាចនឹងប្រឈម
មុខជាប់ពន្ធនាគារដល់ទៅ 7 ឆ្នាំ ខណៈពេលអាជ្ញាធររបស់ប្រទេសនេះសន្មត់ថា ពួកគេបានរំ
លោភនូវដែនអធិបតេយ្យភាពលំហអាកាសរបស់ខ្លួន៕
ដោយ ៖ ពិសិដ្ឋ
ប្រភព ៖ news.sky