CamNews

កីឡា 

Mesut Ozil មានមោទនៈភាព​ជា​ខ្លាំង ចំពោះការគ្រប់គ្រង របស់ថ្នាក់ដឹកនាំ Arsenal

ព័ត៌មានកីឡា៖ ខ្សែកណ្ដាលការពារ Arsenal ពេលនេះបានមើលឃើញថ្ងៃអវសាន្ដនៃកិច្ចកុងត្រា​របស់ខ្លួន ហើយ ក្រោយពីឆ្នាំថ្មីត្រូវចូលមកដល់ ហើយក៏ស្របពេលនៃរបួសជង្គង់របស់គាត់ត្រូវជាសះស្បើយផងដែរ។​

កីឡាករ Mesut Ozil ដែលមានប្រវត្ដិធ្លាប់ជាអ្នកតស៊ូ ជួយឲ្យក្រុមជម្រើសជាតិ យកឈ្នះពាន​ World Cup មុន​នេះ បានឈានដល់ថ្ងៃបញ្ចប់រដូវកាលកិច្ចកុងត្រាជាមួយ Aarsenal នៅខែមករានេះហើយ ។ ស្របពេល​នៃ​ការចាកចេញកាន់តែគៀកមកដល់ Mesut Ozil បានបង្ហាញពីការដឹងគុណយ៉ាងជ្រាលជ្រៅ ចំ​ពោះ​ការ​ដឹក​​នាំកន្លងមក បានធ្វើឲ្យការលេងរបស់គាត់ មានលក្ខណៈល្អប្រសើរ រីកចម្រើនជាងមុន ហើយគាត់ពិតជា​មាន​ការជឿជាក់ទាំងស្រុងចំពោះការដឹកនាំនេះណាស់។ 

ប្រភពដដែលបានលើកឡើងទៀតថា ចាប់តាំងពីគាត់បានចូលខ្លួនក្នុងក្រុមអង់គ្លេសនេះមក គាត់បាន​បំ​បែក​នៅភាពកម្សោយនៃការលេងកន្លងមក ហើយក៏ធ្វើឲ្យកើនការគាំទ្រកាន់តែច្រើនឡើង រហូតមានសំ​ណួរ​​មួយ​បានចោទសួគាត់ថា ហេតុអ្វីបានជារួនគាត់ មានការផ្លាស់ប្ដូរច្រើនម្លេះក្រោយពីចូលក្នុងទឹកដីថ្មីនេះ? ឆ្លើយ​តបទៅនឹងសំណួរ គ្មានអ្វីត្រូវងឿងឆ្ងល់ឡើយ ដោយគាត់បានជ្រើសរើសក្រុមត្រឹមត្រូវហើយ​ល្អ ជាពិសេស​ស្ថិតក្រោមការដឹកនាំ​ដ៏ឈ្លៀសវៃរបស់ថ្នាក់គ្រប់គ្រង រាល់ការចេញប្រកួត។​ 

សម្រាប់ពាក្យសម្ដីចុងក្រោយ Mesut Ozil សង្ឃឹមថាថ្នាក់ដឹកនាំនឹងយល់ពីអារម្មណ៍ពិតប្រាកដរបស់គាត់​ ដែលចង់មានន័យ ។ ហើយការសម្រេចចិត្ដបន្ដ គាត់មានគម្រោងច្រើនណាស់ សម្រាប់ឆាកជីវិតអាជីពជា​​អ្នកកីឡាករ ។ ប៉ុន្ដែពេលនេះគាត់គ្រាន់តែចង់ បង្ហាញពីអារម្មណ៍ពិតប្រាកដរបស់គាត់ដែលមានចំពោះ​ពេល​វេលានៃការដឹកនាំកន្លងមក ជាពិសេស អនុស្សាវរីយ៍សប្បាយៗជាច្រើន ដែលបានកើតនៅទីនេះ៕​


ដោយ៖ អឿ អ៊ុយ
ប្រភព៖ Mirror 




Tags: Sport News Arsenal Mesut Ozil